អាមេរិកព្រមព្រៀងលក់អាវុធឲ្យ អារ៉ាប៊ី សាអូឌីត និង កូវ៉ែត តម្លៃជាង២ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកព្រមព្រៀងលក់អាវុធឲ្យ អារ៉ាប៊ី សាអូឌីត និង កូវ៉ែត តម្លៃជាង២ពាន់លានដុល្លារ

អាមេរិកព្រមព្រៀងលក់អាវុធឲ្យ អារ៉ាប៊ី សាអូឌីត និង កូវ៉ែត តម្លៃជាង២ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាស កាលពីថ្ងៃពុធថា ខ្លួនបានអនុម័តលើការលក់អាវុធ ដែលអាចនឹងមានតម្លៃ ១,៩៦ ពាន់លានដុល្លារ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត និងកញ្ចប់ថែទាំគាំទ្រ ដែលមានតម្លៃ ៤៨៤ លានដុល្លារ សម្រាប់ប្រទេសកូវ៉ែត។

Advertisement

ការលក់ដែលបានស្នើឡើង ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីតនេះ រួមមានផ្នែកណែនាំគោលដៅសម្រាប់ប្រព័ន្ធអាវុធវាយប្រហារ ដែលមានភាពជាក់លាក់ខ្ពស់ APKWS-II, ប្រភេទបាញ់ពីអាកាសទៅអាកាស រហូតដល់ ១០.០០០ គ្រឿង និង ផ្នែកណែនាំគោលដៅ APKWS-II ប្រភេទបាញ់ពីអាកាសទៅដី រហូតដល់ ១០.០០០ គ្រឿងផងដែរ។

យោងតាមក្រសួងការបរទេស, កញ្ចប់នេះក៏រួមបញ្ចូលផងដែរ នូវឧបករណ៍បាញ់ គ្រាប់ក្បាលផ្ទុះ ម៉ូទ័ររ៉ុក្កែត ឧបករណ៍បញ្ឆេះគ្រាប់ ហៅកាត់ fuses, គ្រឿងបន្លាស់ និង គ្រឿងសម្រាប់ជួសជុល, ឯកសារបច្ចេកទេស,ឧបករណ៍ហ្វឹកហាត់ និង សេវាកម្មគាំទ្រផ្នែកដឹកជញ្ជូន និងភស្តុភារ។

ក្រុមហ៊ុនម៉ៅការចម្បងសម្រាប់ការលក់ទៅកាន់ អារ៉ាប៊ី សាអូឌីត នេះ គឺក្រុមហ៊ុន BAE Systems ដែលមានមូលដ្ឋាន នៅទីក្រុង Nashua រដ្ឋ New Hampshire។

ដោយឡែក រដ្ឋាភិបាលអាមេរិកក៏បានអនុម័តលើការលក់កញ្ចប់យោធាទៅបរទេស ឬ Foreign Military Sale ដែលអាចនឹងមានតម្លៃ ៤៨៤ លានដុល្លារ ទៅកាន់ប្រទេសកូវ៉ែត សម្រាប់សេវាថែទាំគាំទ្រយន្តហោះ C-17 និងឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត។

កញ្ចប់សម្រាប់ប្រទេសកូវ៉ែតនេះ រួមមានគ្រឿងបន្លាស់ និងសម្ភារៈសម្រាប់យន្តហោះ ឧបករណ៍កែសម្រួល និងឧបករណ៍គាំទ្រ, គ្រឿងបន្លាស់ និង គ្រឿងសម្រាប់ជួសជុល, ឧបករណ៍ប្រតិបត្តិការលើដី, ឧបករណ៍ទំនាក់ទំនង, ការគាំទ្រផ្នែកកម្មវិធីកុំព្យូទ័រ software , ឯកសារបច្ចេកទេស, ការហ្វឹកហាត់ និងសេវាកម្មផ្នែកដឹកជញ្ជូន និង ភស្តុភារ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា