សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគម​នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

Advertisement

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយស​សាខា​សមាគមនារីប្រចាំក្រសួង បានគូសបញ្ជាក់ថា ការបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ គឺដើម្បីបន្តពង្រឹង​យន្តការដឹក​នាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា ក្រសួងជានិច្ច​កាលតែងតែគិតគូរលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។ ជាក់ស្តែង គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦ នេះ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅទូទាំងប្រទេសមានចំនួនជាង ១០ម៉ឺននាក់ (១០១,៤៩៥ នាក់) ត្រូវជា ៤៣% នៃមន្ត្រីសរុប។ ក្នុងនោះស្រ្តីដែលកាន់មុខតំណែងចាប់ពីថ្នាក់ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយក មានចំនួនជាង ១ម៉ឺន ២ពាន់នាក់ (១២,៣៤២ នាក់) គឺស្មើនឹង ២៦%។

មានប្រសាសន៍ក្នុងឱកាសនេះដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី ដែលត្រូវបានតែងតាំងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​ការអភិវឌ្ឍន៍ក្រសួង​មុខងារសាធារណៈ។ទន្ទឹមនឹងនោះ សម្តេចប្រធានសមាគមក៏បានផ្តល់ការណែនាំ និងផ្តាំផ្ញើមួយចំនួន​ដល់ថ្នាក់ដឹកនាំ និងសមាសភាពថ្មី ដោយត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះ​ស្រាយបញ្ហាព្រំដែនប្រកបដោយភាពឆ្លាតវៃ ព្រមទាំងត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីឱ្យបានខ្ជាប់ខ្ជួន។ លើស​ពីនេះ ត្រូវខិតខំការពារផលប្រយោជន៍ និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ស្ត្រី ព្រមទាំងពង្រឹងសមត្ថភាព​មន្ត្រី​ជាស្ត្រី ពិសេសពាក់ព័ន្ធនឹងផ្នែកព័ត៌មានវិទ្យា។

សម្តេចកិត្តិសង្គហបណ្ឌិតបានសង្កត់ធ្ងន់លើការដោះស្រាយការងារផ្ទៃក្នុង ដោយត្រូវពង្រឹងរចនាសម្ព័ន្ធ ពង្រីកសមាជិក ខិតខំ​ចលករធនធានថវិកាគាំទ្រសកម្មភាពនារី និងផ្សារភ្ជាប់ផែនការសកម្មភាពសមាគមជាមួយកិច្ចការស្នូលរបស់ក្រសួង។ ជាពិសេស ត្រូវបន្តថែរក្សា និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងសកម្មក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងការងារអភិវឌ្ឍន៍សង្គមនានា ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា