ឯកឧត្តម អ៊ឹង សុខឧត្តម អញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម អ៊ឹង សុខឧត្តម អញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង

ឯកឧត្តម អ៊ឹង សុខឧត្តម អញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង

ខេត្តសៀមរាប៖ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Forum)។ វេទិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

Advertisement

វេទិកានេះឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៉ឹង សុខឧត្តម បានបញ្ជាក់ថា បញ្ហាសន្តិសុខសាយប័រទាមទារការសហការ និងការជឿទុកចិត្តគ្នាក្នុងតំបន់ ខណៈកម្ពុជាប្តេជ្ញាពង្រឹងក្របខណ្ឌច្បាប់ ធនធានមនុស្ស និងបច្ចេកទេស ដើម្បីបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។

វេទិការយៈពេលបីថ្ងៃនេះ (១៥-១៧ កក្កដា) មានអ្នកចូលរួមប្រមាណ ៣០រូប មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងវាគ្មិនជំនាញមកពីក្នុងតំបន់។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន គោលនយោបាយសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន សន្តិសុខទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ តាមរយៈវេទិកានេះ ក.ប.ទ. រំពឹងថានឹងជំរុញសន្តិសុខសាយប័រតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា