អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ដំណើរទស្សនកិច្ចនៅចិន សម្តេចធិបតីជួបជាមួយតំណាងក្រុមហ៊ុនវិនិយោគធំៗរបស់ចិនជាច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ដំណើរទស្សនកិច្ចនៅចិន សម្តេចធិបតីជួបជាមួយតំណាងក្រុមហ៊ុនវិនិយោគធំៗរបស់ចិនជាច្រើន

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ដំណើរទស្សនកិច្ចនៅចិន សម្តេចធិបតីជួបជាមួយតំណាងក្រុមហ៊ុនវិនិយោគធំៗរបស់ចិនជាច្រើន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគធំៗរបស់ចិនជាច្រើនបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាបន្តបន្ទាប់គ្នា។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុនធំៗទាំងនោះមានជំនាញខាងបញ្ញាសិប្បនិម្មិត, ផលិតសម្ភារៈអនាម័យ និងវាយណភ័ណ្ឌ, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិក ក្រុមហ៊ុនវិនិយោគលើវិស័យកសិឧស្សាហកម្ម, វិស្វកម្ម ពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុនដែលមានជំនាញផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏គ្រោងជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាការងារជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន និងចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី«បញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦» នៅទីក្រុងសៀងហៃ។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ទស្សនកិច្ចការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិនពេលនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា