សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តទាក់ទាញវិនិយោគិនចិនធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តទាក់ទាញវិនិយោគិនចិនធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តទាក់ទាញវិនិយោគិនចិនធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តធ្វើសកម្មភាពការទូតសេដ្ឋកិច្ចយ៉ាងសកម្ម ដោយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗជាច្រើន ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា និងទាក់ទាញគម្រោងវិនិយោគថ្មីៗមកកាន់ប្រទេស។

Advertisement

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតីបានជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថកនាក់ដឹកនាំជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនឈានមុខរបស់ចិន ដែលធ្វើអាជីវកម្មលើសក្តានុពលនានា ដូចជាវិស័យរ៉ែ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។

ក្នុងចំណោមនោះ សម្តេចធិបតីបានជួបលោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំរបស់ចិន និងជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងវិស័យរុករករ៉ែ កែច្នៃ និងផលិតលោហៈ។

សម្តេចធិបតីក៏បានជួបលោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល China Railway Construction Corporation ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ធំបំផុតមួយរបស់ចិន និងលើពិភពលោក មានបទពិសោធន៍លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវរថភ្លើងល្បឿនលឿន ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវល្បឿនលឿន ស្ពាន និងកំពង់ផែ។

ក្នុងវិស័យថាមពល សម្តេចធិបតីបានជួបលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International ដែលមានជំនាញលើវិស័យវិស្វកម្ម ថាមពលបៃតង និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅ ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតជាដើម។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានជួបលោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation ដែលជាក្រុមហ៊ុនសំណង់ វិស្វកម្ម និងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិន។

ក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យា សម្តេចធិបតីបានជួបលោក Diao Yunfeng អនុប្រធាន Haier Group ដែលជាសាជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិកពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក មានទីស្នាក់ការកណ្តាលនៅទីក្រុង Qingdao ប្រទេសចិន។

សម្តេចធិបតីក៏បានជួបតំណាង Shandong (Cambodia) Economic and Technological Development Zone ដែលវិនិយោយនៅកម្ពុជាតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនក៏មានគម្រោងពង្រីកការវិនិយោគបន្ថែមទៀតផងដែរ។

ក្រៅពីនេះ សម្តេចធិបតីបានជួបថ្នាក់ដឹកនាំ Yuanda Group និង Fujian Jinlu Daily Chemical ដែលមានឯកទេសក្នុងការផលិតសម្ភារអនាម័យ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មសុខាភិបាល។

សម្តេចធិបតីបានជួបលោក Zhang Wei ស្ថាបនិក និងនាយកប្រតិបត្តិ Beijing Star AI Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ចិនលើការស្រាវជ្រាវ និងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងការធ្វើបរិវត្តកម្មឌីជីថល។

ការជួបជាបន្តបន្ទាប់ជាមួយសហគ្រាសយក្សរបស់ចិនក្នុងវិស័យឈានមុខទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការទូតសេដ្ឋកិច្ច និងទាក់ទាញវិនិយោគបរទេស ដែលមានគុណភាព មកបណ្តាក់ទុននៅកម្ពុជា៕

វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា