ភ្លៀងធ្លាក់ ជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្ត​ចំនួន៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្លៀងធ្លាក់ ជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្ត​ចំនួន៣

ភ្លៀងធ្លាក់ ជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្ត​ចំនួន៣

កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះបានជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្តចំនួន៣ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។
 
នៅខេត្តទាំង៣នេះ ​ដំណាំស្រូវសរុបចំនួនជិត ៤ម៉ឺន ៥ពាន់ហិកតា កំពុងប្រឈមនឹងការខ្វះខាតទឹក ដោយសារស្រូវ​ទាំងនោះគឺពឹងផ្អែកលើទឹកភ្លៀង។ ប៉ុន្តែពុំមានស្រូវរងការខូចខាតនៅឡើយទេ។ ​

Advertisement

លោក សុទ្ធ គឹមកុលមុនី  អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការធ្លាក់ភ្លៀងជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ​បានធ្វើឱ្យស្រូវដែលកំពុងខ្វះខាតទឹក មានឱកាសលូតលាស់ឡើងវិញ។ ប៉ុន្តែស្រូវខ្លះទៀតនៅប្រឈមការខ្វះខាត​ទឹក។
 
លោក ឈឹម  វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងខេត្តបាត់ដំបង​មានផលប៉ះពាល់ស្រូវស្រាល​ចំនួន ១៧ ៦០៣ហិកតា ស្រូវធ្ងន់ ៧២០ហិកតា និងស្រូវកណ្តាលចំនួន ៣៩ហិកតា។ ស្រូវដែលរងខ្វះខាតទឹកភាគច្រើនស្ថិតនៅស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ 
 
លោក ឈឹម វជិរា បាននិយាយថា មានតែដំណាំស្រូវក្នុងស្រុកឯកភ្នំតែមួយប៉ុណ្ណោះ ដែលទទួលបានទឹកភ្លៀងសង្រ្គោះគ្រប់គ្រាន់ ខណៈស្រូវនៅក្នុងស្រុកផ្សេងៗកំពុងតែស្ថិតនៅក្រោមការតាមដាន។   
 
បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង នៅចំពោះមុខនេះ ថ្នាក់ដឹកនាំបានចាត់ចែងឱ្យមន្ទីរជំនាញ ជាពិសេសមន្ទីរធនធានទឹក ស្វែងរកប្រភពទឹក និងត្រៀមអន្តរាគមន៍​ជួយសង្គ្រោះស្រូវ ដែលរងផលប៉ះពាល់។ 

លោក ឈឹម  វជិរា ពន្យល់ថា គ្រោះរាំងស្ងួតនៅរដូវវស្សានេះ គឺបណ្តាលមកពីកម្ពុជារងបាតុភូតអែលនីញ៉ូ និង អែលនីញ៉ា ដែលធ្វើឱ្យតំបន់ខ្លះមានភ្លៀងរលឹម ហើយតំបន់ខ្លះទៀតមិនមានភ្លៀងធ្លាក់រហូតដល់១០ថ្ងៃ ទៅកន្លះខែ ខណៈកម្រិតទឹកក្នុងអាងស្តុកទឹកមានចំនួនតិចតួច និងត្រូវបានបង្ហូរប្រើប្រាស់អន្តរាគមន៍ស្រោចស្រង់អស់ហើយ នៅសល់តិចតួចទុកសម្រាប់ប្រើប្រាស់។ ជាមួយគ្នានេះ ស្រែដែលរងផលប៉ះពាល់មានចម្ងាយឆ្ងាយពីប្រព័ន្ធលំហូរទឹក៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា