ហ្វីលីពីនសន្យាជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រធានអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីនសន្យាជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រធានអាស៊ាន

ហ្វីលីពីនសន្យាជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រធានអាស៊ាន

លោកជំទាវ ហ្លេរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតនៃសាធារ​ណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានបញ្ជាក់ថា ហ្វីលីពីននឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយ​ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្នុងឋានៈខ្លួនជាប្រធានអាស៊ាននៅឆ្នាំនេះ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានសាមគ្គីភានៃព្រឹទ្ធសភា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
 
នៅក្នុងជំនួបនោះ សម្ដេចតេជោបានបញ្ជាក់ជាថ្មីប្រាប់លោកជំទាវអគ្គរដ្ឋទូត ពីជំហររបស់កម្ពុជា ក្នុងការប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមកផងដែរ។
 
ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ហ្វីលីពីនបានព្យាយាមធ្វើការសម្របសម្រួល ដោយជំរុញឲ្យភាគីកម្ពុជានិងថៃ ដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី ចៀងវាងការប្រើប្រាស់កម្លាំង។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន ក៏បានចុះឃ្លាំមើលស្ថានភាពនៅតាមព្រំដែន ហើយថ្មីៗនេះក្រុម AOT បានចុះត្រួតពិនិត្យ​ស្ថានភាពជនភៀសសឹកខ្មែរ ដែលបន្តរស់នៅក្នុងជំរុំបណ្ដោះអាសន្នក្នុងខេត្តព្រះវិហារ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា