កម្ពុជាទទួលជោគជ័យក្នុងការលុបបំបាត់ករណីជំងឺគ្រុនចាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទទួលជោគជ័យក្នុងការលុបបំបាត់ករណីជំងឺគ្រុនចាញ់

កម្ពុជាទទួលជោគជ័យក្នុងការលុបបំបាត់ករណីជំងឺគ្រុនចាញ់

ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្ពុជាពុំមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីនៅក្នុងស្រុកនោះទេ ពោលគឺជំងឺគ្រុនចាញ់បានថយចុះ១០០ភាគរយ ហើយកម្ពុជាក៏ពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ដែរ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

Advertisement

ជោគជ័យនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅលុបលំបាត់ និងបញ្ចប់ជំងឺគ្រុនចាញ់តាមផែនការគ្រោងទុកមុនគេតាមកាលកំណត់ជាក់លាក់ដោយគ្មានការប្តរែប្រួល។ កម្ពុជាកំពុងឈានឆ្ពោះទៅទទួលវិញ្ញាបនបត្រលុបលំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០៣០ពីអង្គការសុខភាពពិភពលោក។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្ធិទ្ធផលដែលកម្ពុជាសម្រេចបាននៅពេលនេះ គឺតាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានអនុវត្តបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សមិទ្ធផលនេះ ក៏មានការចូលរួមសហការរវាងក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) ក្រសួង ស្ថាប័ន ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ទូទាំងប្រទេស ដែលបានរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

តែទោះយ៉ាងណា កម្ពុជានៅតែអាចប្រឈមហានិភ័យ ចំពោះការនាំចូលជំងឺគ្រុនចាញ់ពីប្រទេសក្រៅផ្សេងទៀត ដែលកំពុងមានការចម្លងជំងឺគ្រុនចាញ់ តាមរយៈការធ្វើដំណើរផ្លាស់ទីរបស់ប្រជាជនប្រឈម ចូលមកកម្ពុជា រួមទាំងគ្រុនចាញ់នាំចូលតាមរយៈសត្វស្វា។

សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងតាមដាន និងរុករកករណីជំងឺគ្រុនចាញ់យ៉ាងសកម្ម តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា ២៤ម៉ោង (real-time) នៅគ្រប់បណ្តាភូមិសាស្ត្រក្នុងសហគមន៍ ជាមួយអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាលសាធារណៈ ដូចជាប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ។ គោលដៅ គឺដើម្បីធ្វើការឆ្លើយតបរហ័ស ២៤ម៉ោង និងទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ទាន់ពេលវេលា។

ដើម្បីចូលរួមបង្ការជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់សាធារណជន ត្រូវការពារខ្លួនកុំឱ្យមូសខ្លាំ ត្រូវសម្រាន្តនៅក្នុងមុងគ្រប់ពេល។ ក្នុងករណីសង្ស័យឆ្លងជំងឺគ្រុនចាញ់ សូមស្វែងរកសេវាពិគ្រោះយោបល់ ឬធ្វើតេស្ត និងព្យាបាលឱ្យទាន់ពេលវេលា៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា