សេតវិមាន ៖ លោក ត្រាំ នៅតែបើកចំហចំពោះការទូតជាមួយអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេតវិមាន ៖ លោក ត្រាំ នៅតែបើកចំហចំពោះការទូតជាមួយអ៊ីរ៉ង់

សេតវិមាន ៖ លោក ត្រាំ នៅតែបើកចំហចំពោះការទូតជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបើកចំហចំពោះការទូតជាមួយអ៊ីរ៉ង់ ដោយបញ្ជាក់បន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តការសន្ទនា ជាមួយទីក្រុងតេហេរ៉ង់ ទោះបីជាមានការផ្ទុះឡើងវិញនូវភាពតានតឹងក៏ដោយ។

Advertisement

ការលើកឡើងនេះធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក ត្រាំ ថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់ ដែលបានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន តាំងពីខែធ្នូ ឆ្នាំ២០២៤ មកម្ល៉េះ ដែលនេះត្រូវបានគេមើលឃើញថា ជាសញ្ញានៃការបើកផ្លូវសម្រាប់ការទូត។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រធានាធិបតីនឹងតម្រូវឱ្យពួកគេទទួលខុសត្រូវ នៅពេលដែលពួកគេមិនគោរពតាមពាក្យសន្យា ដែលបានផ្តល់ជូនសហរដ្ឋអាមេរិក ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកក៏តែងតែបើកចំហចំពោះដំណោះស្រាយតាមផ្លូវការទូតផងដែរ»។

លោកស្រីបានបន្ថែមថា «ពួកគេបានបង្ហាញថា ពួកគេនៅតែចង់សម្រេចកិច្ចព្រមព្រៀងជាមួយប្រធានាធិបតី។ យើងកំពុងពិភាក្សាជាមួយពួកគេ ប៉ុន្តែសូមបញ្ជាក់ថា ប្រធានាធិបតីនឹងមិនអនុញ្ញាតឱ្យពួកគេបាញ់ប្រហារលើនាវាចរណ៍ នៅក្នុងច្រកសមុទ្រនេះ ដោយមិនទទួលរងផលវិបាកចំពោះសកម្មភាពនោះឡើយ»។

កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយមួយ ដែលបានសម្រេច កាលពីខែមិថុនា កំពុងប្រឈមនឹងហានិភ័យនៃការបរាជ័យ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ដែលអាមេរិកចោទថា គំរាមកំហែងដល់ការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រហ័រមូស៕

ប្រភព AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា