កម្ពុជាចូលរួមជាសមាជិកស្ថាបនិកអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចូលរួមជាសមាជិកស្ថាបនិកអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO)

កម្ពុជាចូលរួមជាសមាជិកស្ថាបនិកអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO)

កម្ពុជាបានក្លាយជាសមាជិកស្ថាបនិកនៃអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ហៅកាត់ថា វ៉ៃកូ (WAICO) បន្ទាប់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតអង្គការនេះ។

Advertisement

ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើត អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ឬ ហៅកាត់ថា វ៉ៃកូ (WAICO)

ពិធីចុះហត្ថលេខា បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានប្រទេសចំនួន ២៩ ចូលរួមជាសមាជិកស្ថាបនិក ក្នុងនោះមានប្រទេសនៅអាស៊ីចំនួន១២ ប្រទេសនៅអាព្រិកចំនួន១០ និងប្រទេសផ្សេងៗទៀតដូចជា រុស្ស៊ី បេឡារុស ស៊ែប៊ី គុយបា ប្រេស៊ីល និងវ៉េណេស៊ុយអេឡា។ តំណាងអង្គការអន្តរជាតិជាច្រើន រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏មានវត្តមានក្នុងពិធីនោះផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការ WAICO ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញការសហប្រតិបត្តិការអន្តរជាតិលើវិស័យបញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតលើការលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍ ការដាក់ឱ្យប្រើប្រាស់ និងការអនុវត្តបច្ចេកវិទ្យា AI សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍រួមរបស់មនុស្សជាតិ។ អង្គការនេះក៏មានគោលដៅកាត់បន្ថយគម្លាតបច្ចេកវិទ្យា AI រវាងប្រទេសនានា និងរួមគ្នាដោះស្រាយហានិភ័យ និងបញ្ហាប្រឈមដែលអាចកើតមានពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិតផងដែរ។

ការបង្កើតអង្គការ វៃកូ គឺជាគំនិតផ្តួចផ្តើមស្នើឡើងដោយប្រទេសចិននៅឆ្នាំ២០២៥។ ទីស្នាក់ការកណ្តាលរបស់អង្គការនេះ មានទីតាំងនៅទីក្រុងសៀងហៃ ប្រទេសចិន។

ការចូលរួមរបស់កម្ពុជាក្នុងអង្គការថ្មីនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបញ្ញាសិប្បនិម្មិត ស្របពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការប្រើប្រាស់ AI ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសេវាសាធារណៈរបស់ប្រទេសជាតិ៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា