ប្រមុខការទូតកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីន

ប្រមុខការទូតកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសហ្វីលីពីន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះនៅក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីនតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។

Advertisement

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ នេះ នឹងប្រព្រឹត្តទៅ​ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួម»។

កិច្ចប្រជុំនេះ នឹងផ្តល់ជាឱកាសដ៏វិសេសវិសាលមួយ សម្រាប់អាស៊ាន និងដៃគូខាងក្រៅ ក្នុងការផ្លាស់ប្តូរទស្សនៈ ស្តីពីការវិវត្ត​ក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយ កាន់តែស្មុគស្មាញ និងប្រែប្រួលលឿន​រហ័ស។

ក្រសួងការបរទេសបានឱ្យដឹងទៀតថា ក្រៅពីកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួម​ក្នុងសកម្មភាព​សំខាន់ៗផ្សេងទៀត រួមមាន៖ ព្រឹត្តិការណ៍ខួបគម្រប់ ៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដើម្បីគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិ​បត្តិការ​ដែលផ្អែកលើច្បាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំផ្សេងទៀត ក្រោមក្របខ័ណ្ឌតំបន់ និងសន្តិសុខលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

នៅប្រទេសហ្វីលីពីនដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយសមភាគីនៃ​ប្រទេស​នានា ដើម្បីបន្តរឹតចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា