រុស្ស៊ី ព្រមាន កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមាន កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់

រុស្ស៊ី ព្រមាន កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់

មូស្គូ ៖ ប្រទេសរុស្ស៊ីបានព្រមានធ្ងន់ៗថា កងកម្លាំងពហុជាតិសាសន៍ណាមួយ ដែលដាក់ពង្រាយនៅអ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព នឹងចាត់ទុកថា ជាការគំរាមកំហែង ឬក្លាយជាគោលដៅយោធាស្របច្បាប់ ។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ពុធ ថា នៅក្នុងបរិបទនេះ យើងចង់បញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងកម្លាំងយោធាណាមួយពីសំណាក់ប្រទេស “សម្ព័ន្ធឆន្ទៈរួម” ទៅកាន់អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានឡើយ សម្រាប់ប្រទេសរបស់យើង ។

លោកស្រីថា ខ្ញុំសូមនិយាយឡើងវិញម្ដងទៀតថា ការធ្វើបែបនេះ គឺស្មើនឹងការជ្រៀតជ្រែកពីបរទេស និងការបង្កើន ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ។ ដូច្នេះ យើងនឹងចាត់ទុកអង្គភាពបែបនេះ ជាគោលដៅយោធាស្របច្បាប់ ។

ការព្រមាននេះ កើតឡើងក្រោយសម្ព័ន្ធមិត្តលោកខាងលិច នៅក្នុង “សម្ព័ន្ធឆន្ទៈរួម” ដែលគាំទ្រអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសប្តាហ៍នេះ ។

ពួកគេបានបញ្ជាក់ជាថ្មីនូវចេតនាដាក់ពង្រាយកងកម្លាំងពហុជាតិនៅអ៊ុយក្រែន បន្ទាប់ពីមានការបញ្ឈប់អរិភាព ដើម្បីផ្តល់ទំនុកចិត្តឡើងវិញដល់អ៊ុយក្រែន និងជួយប្រទេសនេះ ស្តារកងកម្លាំងរបស់ខ្លួនឡើងវិញ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា