អ៊ីស្រាអែល ជំទាស់ អាមេរិក រឿងដកទ័ពចេញពីលីបង់ ស៊ីរី និងហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ជំទាស់ អាមេរិក រឿងដកទ័ពចេញពីលីបង់ ស៊ីរី និងហ្គាហ្សា

អ៊ីស្រាអែល ជំទាស់ អាមេរិក រឿងដកទ័ពចេញពីលីបង់ ស៊ីរី និងហ្គាហ្សា

ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់រដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth ថា អ៊ីស្រាអែលនឹងមិនដកទ័ពឡើយ ហើយប្តេជ្ញាចិត្តរក្សាកងកម្លាំងនៅតំបន់សន្តិសុខ ដែលពួកគេបានបង្កើតឡើងនៅក្នុងទឹកដីប្រទេសលីបង់ ស៊ីរី និងតំបន់ហ្គាហ្សាស្រ្ទីប ។

Advertisement

បើតាមការិយាល័យរបស់លោក Katz, ប្រមុខការពារជាតិទាំង ២ បាននិយាយគ្នាកាលពីយប់ថ្ងៃ ព្រហស្បតិ៍ ។

ឆ្លៀតឱកាសនោះ លោក Katz បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការបន្តឈរជើងនៅតំបន់សន្តិសុខក្នុងប្រទេសស៊ីរី តំបន់ហ្កាហ្សា និងលីបង់ ដើម្បីការពារព្រំដែនអ៊ីស្រាអែល រួមទាំងសហគមន៍នៅជិតព្រំដែន ពីការគំរាមកំហែងបង្កឡើងដោយក្រុមជីវពលប្រដាប់អាវុធ ។

ការអះអាងរបស់លោក Katz ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ស្នើឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដកទ័ពអ៊ីស្រាអែលចេញពីទឹកដីស៊ីរី និងលីបង់ ។

យោងតាមមន្រ្តីអាមេរិក, សារព័ត៌មាន Axios បានរាយការណ៍ថា លោក Trump បាននិយាយប្រាប់លោក Netanyahu ថា ការដាក់ពង្រាយទាហានអ៊ីស្រាអែល មានតែបង្កភាពតានតឹងនៅប្រទេសស៊ីរីប៉ុណ្ណោះ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា