កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) និងក្រុមការងារពាក់ព័ន្ធ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាលើបញ្ហាប្រឈម ព្រមទាំងកំណត់ទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ត។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការងារប្រតិបត្តិការមជ្ឈមណ្ឌល ការងារបណ្តុះបណ្តាល និងការងារពាក់ព័ន្ធផ្សេងៗ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់សមត្ថភាពឌីជីថលនៅតាមសហគមន៍។

ជាលទ្ធផល ក្រុមការងាររបស់ ក.ប.ទ. និង ក.អ.យ.ក. បានឯកភាពគ្នាលើទិសដៅ និងផែនការសកម្មភាពសម្រាប់បន្តជំរុញការអនុវត្តគម្រោង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍។

គួរបញ្ជាក់ថា ម.ប.ស. ត្រូវបានផ្តួចផ្តើមកសាងឡើងដោយ ក.ប.ទ. និងមានកិច្ចសហការជាមួយ ក.អ.យ.ក. ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។ ម.ប.ស. មានមុខងារចម្បងចំនួន ៤ គឺ (១) បន្ទប់កុំព្យូទ័រ (Computer Lab) (២) បន្ទប់បណ្តុះបណ្តាល (Training Room) (៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និង (៤) សាលសាធារណៈ (Public Hall) ៕

Advertisement

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា