អ៊ុយក្រែន គាំទ្រ តួកគី ធ្វើម្ចាស់ផ្ទះជំនួបលោក Zelensky និងលោក Putin នាពេលអនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន គាំទ្រ តួកគី ធ្វើម្ចាស់ផ្ទះជំនួបលោក Zelensky និងលោក Putin នាពេលអនាគត

អ៊ុយក្រែន គាំទ្រ តួកគី ធ្វើម្ចាស់ផ្ទះជំនួបលោក Zelensky និងលោក Putin នាពេលអនាគត

កៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha និយាយថា កិច្ចចរចាដែលអាចកើតមានរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសតួកគី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ។

Advertisement

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan នៅទីក្រុងកៀវ កាលពីថ្ងៃ ព្រហស្បតិ៍, លោក Sybiha បានបញ្ជាក់ថា ការចរចាណាមួយ ជាពិសេសកិច្ចប្រជុំដែលអាចកើតមានរវាងលោក Zelensky និងលោក Putin អាចធ្វើឡើងនៅប្រទេសតួកគី ។

លោក Sybiha បន្តថា ការចរចាដោយផ្ទាល់នៅកម្រិតខ្ពស់បំផុត អាចជួយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ។ ដូច្នេះ លោកជឿជាក់ថា មានតែកិច្ចប្រជុំកំពូលរបស់មេដឹកនាំប៉ុណ្ណោះ ដែលអាចចាក់បញ្ចូលសន្ទុះថ្មីទៅក្នុងដំណើរការសន្តិភាព ។

ជាមួយគ្នានេះ លោក Sybiha បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបានពិពណ៌នាអំពីទីក្រុងអង់ការ៉ាថា ជាមជ្ឈមណ្ឌលការទូតឈានមុខគេមួយរបស់ពិភពលោក ។

លោក Sybiha បានសង្កត់ធ្ងន់ថា ក្នុងនាមជាជនជាតិអ៊ុយក្រែន យើងត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់បទឈប់បាញ់ ។

យ៉ាងណាមិញ លោក Sybiha បានអះអាងច្បាស់ៗថា អ៊ុយក្រែននឹងមិនទទួលយកការដោះស្រាយណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ប្រទេសខ្លួននោះឡើយ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា