បិទបញ្ចប់សិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បិទបញ្ចប់សិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន”

បិទបញ្ចប់សិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន”

ភ្នំពេញ៖បន្ទាប់ពីបានដំណើរការអស់រយៈពេល ២ថ្ងៃរួចមក សិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ក្រោមប្រធានបទ “ច្បាប់មនុស្សធម៌ អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន” ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

នៅក្នុងឱកាសនោះតំណាងសមាជិក សមាជិកានៃអង្គសិក្ខាសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទ​ក្រហមកម្ពុជា ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលអនុញ្ញាតឱ្យតំណាងក្រសួង-ស្ថាប័នទាំង ១៩ ទទួលបានចំណេះដឹង​បន្ថែមយ៉ាងទូលំទូលាយ លើគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈការធ្វើបទបង្ហាញ និងការបកស្រាយ​រាល់សំណួរ-ចម្លើយពីសំណាក់គ្រូឧទ្ទេស។ ចំណេះដឹង និងបទពិសោធន៍ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបន្តអនុវត្ត​ភារកិច្ច​រៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងស្មារតីមនុស្សធម៌ ព្រមទាំងបន្តផ្សព្វផ្សាយតម្លៃនៃច្បាប់មនុស្សធម៌​អន្តរជាតិឱ្យកាន់តែទូលំទូលាយ។

ក្នុងឱកាសនេះដែរ លោកស្រី ក្លេម៉ង់ទីន រ៉ង់ដល(Clémentine Rendle) ទីប្រឹក្សាគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផ្នែកច្បាប់ប្រចាំតំបន់ បានថ្លែងថាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺទាមទារឱ្យមានការបណ្តុះបណ្តាលច្បាស់លាស់ និងការផ្សព្វផ្សាយជាប្រចាំ ដែលជាគ្រឹះដ៏សំខាន់ក្នុងការបង្កើតវប្បធម៌នៃការយល់ដឹង។ ភាពជោគជ័យនៃការអនុវត្តច្បាប់នេះ គឺអាស្រ័យលើការប្តេជ្ញាចិត្តរួមគ្នា ទាំងកម្រិតបុគ្គល និងស្ថាប័ន ហើយ ICRC ត្រៀមខ្លួនជាស្រេចក្នុងការសហការ​ជាមួយសមាគម​ជាតិ និងក្រសួង-ស្ថាប័ន ដើម្បីបន្តជំរុញ និងការពារតម្លៃមនុស្សធម៌ទាំងនេះទៅថ្ងៃអនាគត។

ចំណែកលោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ និងអ្នកជំនាញរបស់ ICRC ដែលបានជួយ​សម្របសម្រួលឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលល្អ។លោកជំទាវ បានបញ្ជាក់អំពីគោលបំណងនៃសិក្ខាសាលានេះ គឺដើម្បី​ពង្រឹង និងធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីវិធានស្នូលនៃច្បាប់មនុស្សធម៌អន្តរជាតិ (IHL), ស្វែងយល់ឱ្យកាន់តែច្បាស់​ពីតួនាទី​របស់ ICRC និងកាកបាទក្រហមកម្ពុជា ក្នុងបរិការណ៍ជម្លោះប្រដាប់អាវុធ និងរួមគ្នាកសាង «វប្បធម៌នៃការគោរពច្បាប់ វិធានស្នូលនៃច្បាប់មនុស្សធម៌អន្តរជាតិ។

សរុបមក ច្បាប់មនុស្សធម៌អន្តរជាតិ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែជាការទទួលខុស​ត្រូវរួមរបស់រដ្ឋ ស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ ក្នុងការការពារជីវិត សេចក្តីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ក្នុងគ្រប់កាលៈទេសៈ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា