កម្ពុជា បន្តប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ខណៈចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាជា អាទិភាពនៃការទូតរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បន្តប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ខណៈចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាជា អាទិភាពនៃការទូតរបស់ខ្លួន

កម្ពុជា បន្តប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ខណៈចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាជា អាទិភាពនៃការទូតរបស់ខ្លួន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា បន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។
 
សម្ដេចធិបតីគូសបញ្ជាក់ ដូច្នេះ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន អំឡុង បំពេញទស្សនកិច្ច ការងារ និងចូលរួម សន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅប្រទេសចិន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
 
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ជា មិត្ត ដែកថែប ទំនាក់ទំនងរវាងកម្ពុជា និងចិន បានបន្ត រីកចម្រើន ហើយ ប្រទេស ទាំងពីរ កំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យ ថ្មី » ។
 
ចំណែក ភាគីចិនវិញបានចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជា អាទិភាពនៃការទូតរបស់ខ្លួន។ នេះបើតាមលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ដោយលោកបន្តថា ប្រទេសទាំងពីរ មានការផ្លាស់ប្តូរ ទស្សនកិច្ចញឹកញាប់ និង ការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាព រឹង មាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខ នៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។
 
លោក លី ឈាង ក៏បានសង្កត់ធ្ងន់ទៀតថា ចិននិងកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្ត ដែក ថែប ហើយប្រទេសទាំងពីរ នឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បី ជំរុញ ទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់ របស់ពិភពលោក។
 
នៅក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ លើ គំនិត ផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហ ប្រតិបត្តិការ ឱ្យ កាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ។
 
ឆ្លៀតឱកាសនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រាប់សមភាគីចិនដែរ ពី ការវិវត្តថ្មីៗ នៃស្ថាន ការណ៍ ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់នូវការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះ ស្រាយ បញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ , និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា និងថៃ ផងដែរ៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា