កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ ខណៈនៅថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ គឺគ្រប់រយៈពេល៣០ថ្ងៃសម្រាប់កំណត់ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ប្រទេសទាំងពីរត្រូវការពេលវេលាសម្រាប់ផ្គូរផ្គងបន្ថែមទៀតមុននឹងជ្រើសរើសប្រធាន ដើម្បីឱ្យដំណើរការនីតិវិធីប្រព្រឹត្តទៅដោយរលូនល្អ។
 
ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ថា តាមនីតិវិធីនៃច្បាប់សមុទ្រUNCLOSប្រទេសទាំងពីរអាចនឹងពន្យារពេលបាន៣០ថ្ងៃទៀត ដើម្បីបន្តរើសប្រធាន។ ហើយប្រសិនជាប្រទេសទាំងពីរនៅតែបរាជ័យទៀត មិនអាចរើសប្រធានបាន ប្រទេសទាំងពីរនឹងស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នករើសឲ្យ។
 
បញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ ត្រូវបានក្រឡាបញ្ជីនៃតុលាការ មជ្ឈត្តិក ម្ម អចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ទទួលយកសំណុំរឿងនេះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
 
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន បញ្ជាក់ថា ការប្រើយន្តការនេះអាចជួយឱ្យមានភាពច្បាស់លាស់ក្នុងការកំណត់ព្រំដែនអធិបតេយ្យដែនទឹករបស់ប្រទេសទាំងពីរ និងបង្កើតបានមូលដ្ឋានស្របច្បាប់និងយុត្តិធម៌សម្រាប់ការអភិវឌ្ឍឧស្ម័ននិងប្រេងដែលជាគុណប្រយោជន៍របស់កម្ពុជា ថៃ និងអាស៊ានទាំងមូលផងដែរ។
 
រដ្ឋាភិបាលថៃ បាននិយាយថា ការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាក្រោមច្បាប់អន្តរជាតិនេះ គឺគួរតែផ្តោតទៅលើការកំណត់ដែនសមុទ្រ មិនមែនលើការដោះស្រាយពីរបៀបបែងចែកធនធានឧស្ម័នរួមគ្នានោះទេ៕
 

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា