កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន

កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សាកលរបស់ចិន ដែលជាកត្តាលីករដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសតំបន់ខាងត្បូង ឱ្យមានសមត្ថភាពប្រើប្រាស់ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយសមធម៌។
 
សម្តេចធិបតីបានបង្ហាញការគាំទ្រនេះ នៅក្នុងពិធីថ្លែងសុន្ទរកថាបើក«សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក» នៅទីក្រុងសៀងហៃ ប្រទេសចិននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
 
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសុក្រនេះ បានប្រកាសពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក(WAICO)បន្ទាប់ពីប្រទេសចំនួន២៩ រួមទាំងកម្ពុជាផងដែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះស្តីពីការបង្កើតអង្គការមួយនេះកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។ អង្គការ WAICO នឹងក្លាយជាអង្គការអន្តររដ្ឋាភិបាលឯករាជ្យមួយ ដែលមានទីស្នាក់ការនៅទីក្រុងសៀងហៃ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាប្រទេសដំបូងគេមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងដៃគូទាំងអស់ក្នុងការជំរុញអនាគត AI ដែលមានលក្ខណៈច្នៃប្រឌិត, បរិយាបន្ន, សុវត្ថិភាព និងគោរពអធិបតេយ្យភាពជាតិ។
 
សម្តេចធិបតី បានលើកឡើងថា កម្ពុជាស្វាគមន៍កិច្ចសហការយុទ្ធសាស្ត្រដែលសម្របសម្រួលដល់ការចែករំលែកចំណេះដឹង, ការផ្ទេរបច្ចេកវិទ្យា, ការកសាងសមត្ថភាព, ការស្រាវជ្រាវរួមគ្នា និងការវិនិយោគចំគោលដៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងលេចឡើង។
 
សម្តេចធិបតី បានបន្ថែមថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច, សេវាសាធារណៈ, សន្តិសុខ និងសមត្ថភាពប្រកួតប្រជែង ក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក។ ដូច្នេះ ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច AI កម្ពុជានឹងអនុម័តយុទ្ធសាស្ត្រ AI ជាតិ ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនផលិតភាពក្នុងវិស័យមូលដ្ឋាន, កែលម្អគុណភាពជីវិត និងជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្ន។
 
ទន្ទឹមនឹងនេះ កម្ពុជា កំពុងបញ្ចប់ការធ្វើច្បាប់ស្តីពីសន្តិសុខសាយប័រ និងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល ដែលនឹងជួយគាំទ្របន្ថែមទៀតដល់បរិវត្តកម្មឌីជីថលដ៏រស់រវើករបស់កម្ពុជា ព្រមទាំងលើកកម្ពស់ការវិនិយោគដ៏រឹងមាំ, ការប្រកួតប្រជែងដោយយុត្តិធម៌ និងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថល៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា