អូស្រ្តាលីផ្តល់ថវិកាចំនួន ៣,២លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកសិករកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្រ្តាលីផ្តល់ថវិកាចំនួន ៣,២លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកសិករកម្ពុជា

អូស្រ្តាលីផ្តល់ថវិកាចំនួន ៣,២លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកសិករកម្ពុជា

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថា ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងកង្វះខាតកម្លាំងពលកម្ម កំពុងបង្កសម្ពាធ និងការលំបាកកាន់តែខ្លាំងដល់កសិករខ្នាតតូចនៅកម្ពុជា។ បញ្ហាប្រឈមទាំងនេះ បានរារាំងលទ្ធភាពរបស់ពួកគេក្នុងការប្រកួតប្រជែងលើទីផ្សារ ការបង្កើនផលិតភាព និងការរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសារ។
 
ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានផ្តល់ថវិកាគាំទ្រចំនួន ៣,២00000 ដុល្លារអូស្ត្រាលី ឬប្រហែលជាង ២,២០០០០០ ដុល្លារអាមេរិកកាំង ដល់គម្រោងស្រាវជ្រាវមួយក្នុងការកែច្នៃ «គោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈដែលកសិករកំពុងប្រើប្រាស់ស្រាប់ ឱ្យទៅជាគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃវិញ។
 
ការកែច្នៃគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃនេះ គឺជាជម្រើសថ្មីមួយបន្ថែមពីលើការពឹងផ្អែកទំាងស្រុងគោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈ ដែលជាផ្នែកមួយជួយកាត់បន្ថយហានិភ័យពីភាពមិនប្រាកដប្រជានៃតម្លៃប្រេងនៅលើទីផ្សារ និងជួយលើកកម្ពស់ប្រសិទ្ធភាពការងារកសិ កម្ម តា ម រយៈការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។
 
គម្រោងនេះដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី (University of Sydney) សហការជាមួយដៃគូស្រាវ ជ្រាវក្នុងប្រទេសកម្ពុជា ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់កសិករ និងស្របទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ នេះបើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
 
តាមរយៈគំនិតផ្តួចផ្តើមនេះ រដ្ឋាភិបាលអូស្ត្រាលីកំពុងពង្រីកជម្រើសបច្ចេកវិទ្យាដ៏មានសក្ដានុពលមួយ សម្រាប់កសិករកម្ពុជា ក្នុងការកាត់បន្ថយចំណាយថ្លៃដើម ឆ្លើយតបនឹងភាពប្រែប្រួលនៃទីផ្សារ និងពង្រឹងជីវភាពរស់នៅឱ្យកាន់តែរឹងមាំ។ ជាពិសេសវានឹងជួយឱ្យកសិករមានលទ្ធភាពអភិវឌ្ឍការផលិតប្រកប ដោ យប្រសិទ្ធភាព បង្កើនសមត្ថភាពប្រកួតប្រជែង និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមនានានៅថ្ងៃអនាគត៕

Advertisement

សេង បារាំង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា