អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរពង្រឹងខ្លួនឲ្យខ្លាំង មុនទៅពឹងពាក់មហាអំណាចណាមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរពង្រឹងខ្លួនឲ្យខ្លាំង មុនទៅពឹងពាក់មហាអំណាចណាមួយ

អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរពង្រឹងខ្លួនឲ្យខ្លាំង មុនទៅពឹងពាក់មហាអំណាចណាមួយ

អ្នកឃ្លាំមើលសង្គមយល់ឃើញថា កម្ពុជាត្រូវព្យាយាមពង្រឹងខ្លួនឲ្យខ្លាំងមុននឹងទៅពឹងពាក់ឲ្យប្រទេសមហាអំណាចណាមួយជួយ ដល់ខ្លួននៅក្នុងបរិបទដែលពិភពកំពុងឈានទៅរកបាត់បង់សណ្ដាប់ ធ្នាប់។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន AMS ក្រោយពីបញ្ចប់កិច្ចភាក្សាតុមូលមួយស្តីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន ដែលរៀបចំឡើងដោយរាជប ណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
 
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថាដើម្បីពង្រឹងខ្លួនឯងឲ្យខ្លាំង កម្ពុជាត្រូវពង្រឹងលើធនធានមនុស្ស និងពង្រឹងលើប្រព័ន្ធច្បាប់គ្រប់គ្រង។
 
ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច សង្កត់ធ្ងន់ថា ការអនុវត្តក៏សំខាន់ដែរ កាលណាមានច្បាប់ហើយ មិនអនុវត្ត មិនអាចធ្វើឲ្យប្រទេសរឹងមាំបានឡើយ។ ជាពិសេស កម្ពុជាត្រូវបង្ហាញអ្វីដែលខ្លួនមាន ដើម្បីឲ្យគេបានស្គាល់កម្ពុជាឲ្យបានច្បាស់ ជាជាងយើងទៅពឹងពាក់គេឲ្យជួយ។
 
ចំណែកលោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងលើទំនាក់ទំនងការទូតឲ្យបានច្បាស់លាស់។
 
លោកបន្តថា «តាំងពីទស្សវត្តន៍ឆ្នាំ៦០មកដែលខ្ញុំកើតមកទាន់ដឹងក្ដី យើងឃើញថាមកដល់ឥលូវនេះ នយោបាយការបរទេសរបស់យើងនៅឃ្លីងឃ្លោងនៅឡើយទេ ហើយពិសេសគឺការទំនាក់ទំនងជាមួយមហាអំណាចធំៗ។»
 
បញ្ហាសេដ្ឋកិច្ចជាចំណែកមួយដែលលោកបណ្ឌិត មាស នី បានលើកឡើងផងដែរ ដោយលោកចង់ឲ្យរាជរដ្ឋាភិបាល ពង្រឹងវិស័យណាមួយឲ្យជាក់លាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
 
ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិវិញ យល់ឃើញថា កម្ពុជាត្រូវកំណត់ភូមិសាស្រ្តនយោបាយឲ្យច្បាស់លាស់នៅក្នុងការទំនាក់ទំនងជាមួយប្រទេសមហាអំណាច។
 
លោកពន្យល់ថា ៖ «កម្ពុជាមិនគួរចែកមិនគួរកំណត់ថាយើងនៅខាងណាទេ យើងត្រូវនៅឲ្យច្បាស់ ប៉ុន្តែកម្រិតនៃការនៅជាមួយនេះយ៉ាងដូចម្ដេច ឧទាហរណ៍បើយើងនៅជាមួយចិនចំនួន ៣០% យើងត្រូវនៅជាមួយអាមេរិកចំនួន ២៥% យើងត្រូវនៅជាមួយរុស្ស៊ី ២០%  ឬក៏នៅសល់ប៉ុន្មានយើងត្រូវនៅជាមួយមហាអំណាចកណ្ដាល ដែលចំណុចនេះយើងអាចរស់បានហើយគ្រប់គ្រងសន្តិភាពបាន។»
 
ក្រៅពីនេះ លោកបណ្ឌិតលើកឡើងថា កម្ពុជាគួរពង្រឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេស គឺពង្រឹងផ្នែកធន ធានមនុស្ស៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា