២៩ប្រទេស រួមទាំងកម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
២៩ប្រទេស រួមទាំងកម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក

២៩ប្រទេស រួមទាំងកម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក

ប៉េកាំង ៖ តំណាងប្រទេសចំនួន ២៩ រួមមានទាំង ចិន រុស្ស៊ី និងកម្ពុជាផង កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង បង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ឬ World AI Cooperation Organization។

Advertisement

ពិធីចុះហត្ថលេខាត្រូវបានរៀបចំធ្វើឡើង នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

បើតាម CGTN, អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក គឺជាអង្គការអន្តរជាតិអន្តររដ្ឋាភិបាលឯករាជ្យមួយ ដែលប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងលើកកម្ពស់ចក្ខុវិស័យនៃការពិគ្រោះយោបល់យ៉ាងទូលំទូលាយ, ការចូលរួមចំណែករួមគ្នា និងការទទួលបានផលប្រយោជន៍រួម។

ផ្អែកតាមខ្លឹមសារនៃកិច្ចព្រមព្រៀង, អង្គការនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ចសកលលើវិស័យបញ្ញាសិប្បនិម្មិត ដោយធានាថា AI មានការអភិវឌ្ឍក្នុងលក្ខណៈ ដែលមានប្រយោជន៍, សុវត្ថិភាព និងយុត្តិធម៌ ព្រមទាំង រួមចំណែកដល់សុខុមាលភាពរបស់មនុស្សជាតិ។ ទីស្នាក់ការកណ្តាលរបស់អង្គការនេះ នឹងស្ថិតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងតំណាងអង្គការអន្តរជាតិនានា ក៏បានអញ្ជើញចូលរួម នៅក្នុងពិធីចុះហត្ថលេខានេះផងដែរ៕

ប្រភព ៖ CGTN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា