វីដេអូ៖ "ការធ្វើបាតុកម្មមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីដេអូ៖ "ការធ្វើបាតុកម្មមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០"

វីដេអូ៖ "ការធ្វើបាតុកម្មមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០"

វីដេអូប្រវត្តិសាស្ត្រនេះ រំឭកយើងអំពីបរិយាកាសមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាភាពតានតឹងនយោបាយ និងការបែកបាក់ផ្ទៃក្នុងជាតិ បានធ្វើឱ្យប្រទេសកាន់តែអស្ថិរភាព និងធ្លាក់ចូលក្នុងភ្លើងសង្រ្គាម។

Advertisement

ប្រវត្តិសាស្ត្របង្ហាញថា នៅពេលប្រទេសមានសង្គ្រាម ប្រជាជនទទួលរងទុក្ខវេទនា បាត់បង់ជីវិត បែកបាក់គ្រួសារ និងបន្សល់ទុកស្លាកស្នាមជាច្រើនជំនាន់។ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមទេ ប៉ុន្តែជាលក្ខខណ្ឌដែលអនុញ្ញាតឱ្យប្រជាជនរស់នៅដោយសុវត្ថិភាព កូនចៅទទួលបានការអប់រំ សេដ្ឋកិច្ចរីកចម្រើន និងប្រទេសជាតិអភិវឌ្ឍទៅមុខ។

ប្រវត្តិសាស្ត្រ មិនអាចផ្លាស់ប្តូរបានទេ ប៉ុន្តែមេរៀនពីប្រវត្តិសាស្ត្រ អាចជួយឱ្យយើងយល់ពីតម្លៃសន្តិភាព ហើយរួមគ្នាថែរក្សាសន្តិភាព និងឯកភាពជាតិទាំងបច្ចុប្បន្ន និងអនាគត។

This historical footage documents the atmosphere preceding the events of 18 March 1970, a period marked by escalating political tensions and internal divisions that contributed to increasing instability and ultimately drew Cambodia into the devastation of war.

History reminds us that when a nation descends into armed conflict, it is its people who bear the greatest burden. War claims lives, separates families, destroys communities, and leaves deep scars that can endure for generations. By contrast, peace is not merely the absence of war; it is the essential foundation for security, social cohesion, education, economic development, and national progress.

Although history cannot be changed, its lessons remain invaluable. By reflecting on the experiences of the past, we gain a deeper appreciation of the value of peace and the importance of preserving national unity, fostering mutual understanding, and working together to safeguard a peaceful and prosperous future for generations to come.

_________

ប្រភព៖ Histoire Khmere

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ការធ្វើបាតុកម្ម#មុនព្រឹតិ្តការណ៍#history#Holdingademonstration#១៨មីនា១៩៧០

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា