វៀតណាម ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ស្លាប់ ៤នាក់ និងបាត់ខ្លួន ៤នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ស្លាប់ ៤នាក់ និងបាត់ខ្លួន ៤នាក់

វៀតណាម ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ស្លាប់ ៤នាក់ និងបាត់ខ្លួន ៤នាក់

ហាណូយ ៖ ប្រទេសវៀតណាមជួបគ្រោះទឹកជំនន់ភ្លាមៗ បណ្តាលឱ្យមនុស្ស ៤នាក់ និង ៤នាក់ទៀតកំពុងបន្តបាត់ខ្លួន បន្ទាប់ពីគ្រោះធម្មជាតិដ៏អាក្រក់នេះ បានវាយប្រហារភូមិមួយនៅតំបន់ភ្នំក្នុងខេត្ត ឡៃ ឆូ ភាគខាងជើងប្រទេស ។

Advertisement

បើតាម ស្ត្រេត ថាមស៍ ចេញផ្សាយថ្ងៃទី១៨ ខែកក្កដា, ទឹកជំនន់ភ្លាមៗបានជនលិចភូមិ មួង ថាន កាលពីព្រឹកថ្ងៃ សុក្រ ក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ នៅក្នុងតំបន់មួយចំនួននៃភាគខាងជើងប្រទេសវៀតណាម ហើយក៏បានធ្វើឱ្យមនុស្ស ៧នាក់ផ្សេងទៀតរងរបួសផងដែរ ។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋរបស់វៀតណាម, ចាប់តាំងពីថ្ងៃ ពុធ មក ការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានបង្កការខូចខាតដល់ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងផ្ទះសម្បែងរាប់រយខ្នង ព្រមទាំងធ្វើឱ្យដំណាំទំហំ ២៣៨ហិកតានៅក្នុងតំបន់នោះលិចលង់ ។

ទន្ទឹមគ្នា តំបន់មួយចំនួននៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ដល់កម្រិត ២៥០មីលីម៉ែត្រ កាលពីថ្ងៃ សៅរ៍ ខណៈទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានព្រមានអំពីហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការបាក់ដីថែមទៀត ។

គួរកត់សម្គាល់ថា វៀតណាមជាប្រទេសងាយរងគ្រោះមួយនៅអាស៊ី ដោយសារខ្យល់ព្យុះ និងទឹកជំនន់ ក្នុងអំឡុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំងបំផុត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ។

តួយ៉ាង គ្រោះមហន្តរាយធម្មជាតិ ដែលភាគច្រើនទឹកជំនន់ បានឆក់យកអាយុជីវិតមនុស្សប្រមាណ ៤៨៩នាក់កាលពីឆ្នាំ ២០២៥ នេះបើតាមយោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា