ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត

សៀងហៃ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត នៅក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីនិងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន៦៥ តំណាងអង្គការសហប្រជាជាតិ ព្រមទាំងអង្គការតំបន់និងអន្តរជាតិនានា សរុបប្រមាណ ៤០០នាក់។

Advertisement

ក្នុងកិច្ចប្រជុំនេះ បណ្តាហត្ថលេខីនៃកិច្ចព្រមព្រៀងបង្កើតអង្គការ WAICO បានបញ្ជាក់ជាថ្មីពីជំហររបស់ខ្លួនក្នុងការពូនជ្រុំក្របខណ្ឌសកលក្នុងការធ្វើអភិបាលកិច្ចនិងបង្កើនកិច្ចសហការលើបញ្ញាសិប្បនិម្មិត។ បណ្តាប្រទេសផ្សេងទៀតដែលមានវត្តមានបានគាំទ្រស្មារតីរួមមួយថាបរិវត្តកម្មបញ្ញាសិប្បនិម្មិតគប្បីចាត់ទុកសុខមាលភាពមនុស្សជាអាទិភាព និងត្រូវបែងចែកផ្លែផ្កាដោយសមធម៌ជាមួយគ្រប់បណ្ដាប្រទេស។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Minette Libom Li Likeng រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃប្រទេសកាមេរូន និង ឯកឧត្តម Nguema Nze រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថលនៃសាធារណរដ្ឋកុងហ្គោ ដើម្បីពិភាក្សា ផ្លាស់ប្ដូរបទពិសោធអំពីបរិវត្តកម្មឌីជីថល និងអញ្ជើញសមភាគីទាំងពីរ ចូលរួមកម្មវិធី Francotech ដែលនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា