រុស្ស៊ី ទទួលបានយន្តហោះចម្បាំងកញ្ចប់ថ្មី ក្រោយខាតបង់រាប់រយគ្រឿង ក្នុងសង្គ្រាមអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ទទួលបានយន្តហោះចម្បាំងកញ្ចប់ថ្មី ក្រោយខាតបង់រាប់រយគ្រឿង ក្នុងសង្គ្រាមអ៊ុយក្រែន

រុស្ស៊ី ទទួលបានយន្តហោះចម្បាំងកញ្ចប់ថ្មី ក្រោយខាតបង់រាប់រយគ្រឿង ក្នុងសង្គ្រាមអ៊ុយក្រែន

មូស្គូ ៖ ក្រុមហ៊ុនផលិតអាវុធរដ្ឋរុស្ស៊ី Rostec និងក្រុមហ៊ុន United Aircraft Corporation ហៅកាត់ UAC បានប្រគល់កញ្ចប់ថ្មីនូវយន្តហោះចម្បាំងពហុតួនាទី Su-30SM2 និងយន្តហោះទម្លាក់គ្រាប់បែក Su-34 ជំនាន់ថ្មីថែមទៀតទៅឱ្យយោធារុស្ស៊ី ដើម្បីបំពេញការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមអ៊ុយក្រែន ។

Advertisement

យ៉ាងណាមិញ ចំនួនពិតប្រាកដនៃយន្តហោះចម្បាំង Su-30SM2 និងយន្តហោះទម្លាក់គ្រាប់បែក Su-34 ក្នុងកញ្ចប់នីមួយៗដែលយោធារុស្ស៊ីទើបទទួលបាននេះ ត្រូវបានរក្សាទុកជាការសម្ងាត់យោធា ។

បើតាម defence-blog, ការប្រគល់យន្តហោះថ្មីៗទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង ក្នុងការស្តារកម្លាំងដែនអាកាសឡើងវិញ ចំពេលមានប្រភពទម្លាយឱ្យដឹងថា រុស្ស៊ីបានខាតបង់ ឬខូចខាតយន្តហោះ Su-34 ចំនួន ៤៣ គ្រឿង និងយន្តហោះ Su-30SM ចំនួន ២១ គ្រឿង ។

យោងតាមរបាយការណ៍ពីអគ្គសេនាធិការអ៊ុយក្រែន, ការខាតបង់យន្តហោះសរុបរបស់រុស្ស៊ី ក្នុងអំឡុងសង្គ្រាមអ៊ុយក្រែនជាង ៤ឆ្នាំកន្លងមកនេះ ទំនងជាមានចំនួនដល់ទៅ ៤៣៨ គ្រឿង ចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពចូលឈ្លានពានទ្រង់ទ្រាយធំក្នុងទឹកដីអ៊ុយក្រែនកាលពីឆ្នាំ ២០២២ មក ។

ក្រៅពីយន្តហោះចម្បាំង, យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធដ៏សំខាន់បំផុតមួយ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

ជាក់ស្ដែង ការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលបានកំណត់គោលដៅកម្ទេចលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បានធ្វើឲ្យរុស្ស៊ីរងសម្ពាធសេដ្ឋកិច្ច និងការផ្គត់ផ្គង់ប្រេងឥន្ធនៈជាខ្លាំង ៕

ប្រភព ៖ defence-blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា