អាមេរិក គ្រោងផលិតដ្រូនស៊ើបការណ៍តម្លៃថោក និងផលិតបានច្រើន ជំនួសដ្រូន MQ-9 តម្លៃ ៥០ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក គ្រោងផលិតដ្រូនស៊ើបការណ៍តម្លៃថោក និងផលិតបានច្រើន ជំនួសដ្រូន MQ-9 តម្លៃ ៥០ លានដុល្លារ

អាមេរិក គ្រោងផលិតដ្រូនស៊ើបការណ៍តម្លៃថោក និងផលិតបានច្រើន ជំនួសដ្រូន MQ-9 តម្លៃ ៥០ លានដុល្លារ

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក គ្រោងផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយថ្មី ដែលមានតម្លៃថោក និងអាចផលិតបានក្នុងចំនួនច្រើន ជំនួសយន្តហោះដ្រូនស៊ើបការណ៍ប្រភេទ MQ-9 Reaper ដែលមួយគ្រឿងមានតម្លៃដល់ទៅខ្ទង់ ៥០ លានដុល្លារ ។
 
ការស្វែងរកជម្រើសដ្រូនថ្មីជំនួសដ្រូនចាស់ MQ-9 នេះ ត្រូវបានធ្វើឡើងតាមរយៈអង្គភាពនវានុវត្តន៍ការពារជាតិ ហៅកាត់ DIU ស្ថិតក្រោមគម្រោងថ្មីមួយ ដែលមានឈ្មោះថា Massed Modular Aircraft ហៅកាត់ MMA ។
 
MQ-9 Reaper គឺជាយន្តហោះដ្រូនខ្នាតយក្សដែលមានសមត្ថភាពទាំងស៊ើបការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយ និងមានតម្លៃពី ៥០ ទៅ ៦០ លានដុល្លារក្នុងមួយគ្រឿង ។

Advertisement

MQ-9 Reaper មានទម្ងន់ជាង ៤,៧០០ គីឡូក្រាម ប៉ុន្តែអាចហោះហើរក្នុងល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈពេលរហូតដល់ទៅ ២៧ ម៉ោងឯណោះ ជាពិសេសវាអាចពាំគ្រាប់មីស៊ីលរុលចូលក្នុងដីប្រភទ GBU-12 និង GBU-38 រួមទាំងគ្រាប់មីស៊ីល Hellfire ។
 
បើតាម Defense News, ការដែលសហរដ្ឋអាមេរិកសម្រេចចិត្តស្វែងរកដ្រូនថ្មីជំនួសវា គឺដោយសារតែទីក្រុងវ៉ាស៊ីនតោនបានបាត់បង់ដ្រូន MQ-9 Reaper ប្រមាណពី ៣០ ទៅជាង ៥០ គ្រឿង ក្នុងអំឡុងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបណ្តាលមកពីការបាញ់ទម្លាក់ដោយកងទ័ពអ៊ីរ៉ង់ និងក្រុមហ៊ូធី នៅយេម៉ែន ។
 
ហេតុផលចម្បងមួយទៀត ក៏ព្រោះតែកងទ័ពអាកាសអាមេរិកបច្ចុប្បន្ន មានយន្តហោះដ្រូន MQ-9 Reaper ប្រហែល ១៣៥ គ្រឿងប៉ុណ្ណោះ ដូច្នេះប្រសិនបើខាតបង់បែបនេះតទៀត នោះវាមិនអាចមាននិរន្តរភាពឡើយ នៅក្នុងការប្រយុទ្ធនឹងអ៊ីរ៉ង់ ដែលជាប្រទេសមានសំណាញ់មេឃតិចជាងចិន ឬរុស្ស៊ីក៏ដោយ ។
 
យោងតាមផែនការរបស់អង្គភាព DIU, គំរូដ្រូនដំបូងត្រូវតែឆ្លងកាត់ការសាកល្បងហោះហើរក្នុងរយៈពេល ២១ខែ បន្ទាប់ពីការផ្តល់កិច្ចសន្យា ហើយរំពឹងថា នឹងអាចដាក់ឱ្យដំណើរការជាផ្លូវការនូវយន្តហោះដ្រូនចំនួន ២០ គ្រឿងដំបូងនៅត្រឹមឆ្នាំ ២០៣១ ៕
 
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា