ទាហានអាមេរិក ២ នាក់ស្លាប់ ខណៈសង្គ្រាមអ៊ីរ៉ង់កាន់តែឡើងកម្តៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទាហានអាមេរិក ២ នាក់ស្លាប់ ខណៈសង្គ្រាមអ៊ីរ៉ង់កាន់តែឡើងកម្តៅ

ទាហានអាមេរិក ២ នាក់ស្លាប់ ខណៈសង្គ្រាមអ៊ីរ៉ង់កាន់តែឡើងកម្តៅ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃជាបន្តបន្ទាប់ទៀត កាលពីថ្ងៃ សៅរ៍ ដោយខ្លួនហៅវាថា ជាការដាក់ទណ្ឌកម្មសងសឹកឱ្យទាហានខ្លួនចំនួន ២ នាក់ ដែលត្រូវបានអ៊ីរ៉ង់សម្លាប់ជាលើកដំបូង ចាប់តាំងពីអរិភាពផ្ទុះឡើងសាជាថ្មី ។

Advertisement

បើតាមទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM, ការវាយប្រហារតាមផ្លូវអាកាសថ្មីនេះ មានគោលដៅបំបាក់សមត្ថភាពអ៊ីរ៉ង់ កុំឱ្យបន្តគំរាមកំហែងដល់នាវាដឹកទំនិញនៅច្រកសមុទ្រ ហ័រមូស និងជាការសងសឹកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលបានសម្លាប់ទាហានអាមេរិក ២ នាក់ ។

ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន Fars និង Tasnim របស់អ៊ីរ៉ង់, យោធាអាមេរិកបានបើកការវាយប្រហារលើទីក្រុង Sirik ដែលជាទីក្រុងកំពង់ផែមួយស្ថិតនៅតំបន់ច្រកសមុទ្រ ហ័រមូស ស្ថិតនៅភាគខាងត្បូងអ៊ីរ៉ង់ ។

ទីបញ្ជាការ CENTCOM បានអះអាងថា នេះគឺជាលើកដំបូងហើយ ដែលទាហានអាមេរិកបានស្លាប់បាត់បង់ជីវិត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងសាជាថ្មី កាលពីថ្ងៃទី៧ ខែកក្កដា កន្លងមក ទោះបីជាមានអនុស្សរណៈយោគយល់គ្នា (MoU) ក៏ដោយ ។

ទីបញ្ជាការនេះ បានឱ្យដឹងទៀតថា ទាហានអាមេរិកម្នាក់ទៀតក៏បានបាត់ខ្លួនផងដែរ ក្នុងអំឡុងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃទី១៧ ខែកក្កដា ។

បើតាម Straits Times, បូកបញ្ចូលទាំងទាហានស្លាប់ ២នាក់ចុងក្រោយនេះ នាំឱ្យចំនួនទាហានអាមេរិកបាត់បង់ជីវិតសរុបកើនឡើងដល់ ១៦នាក់ហើយ គិតចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា