រុស្ស៊ីកោតសរសើរកូរ៉េខាងជើង ចំពោះការគាំទ្រសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីកោតសរសើរកូរ៉េខាងជើង ចំពោះការគាំទ្រសង្គ្រាម

រុស្ស៊ីកោតសរសើរកូរ៉េខាងជើង ចំពោះការគាំទ្រសង្គ្រាម

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃអាទិត្យ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងកោតសរសើរចំពោះការគាំទ្រសង្គ្រាម របស់ទីក្រុងព្យុងយ៉ាង។

Advertisement

លោក ពូទីន បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើង ដែលបានគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ក្នុងអំឡុងពេលដែលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ។

យោងតាមវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណម្តងទៀត ចំពោះការគាំទ្រដែលបានផ្តល់ដល់ប្រតិបត្តិការយោធាពិសេស ដែលយើងកំពុងអនុវត្ត»។

លោកបានបន្ថែមថា «យើងនឹងមិនភ្លេចឡើយ» នូវ «វីរភាព» របស់ទាហានកូរ៉េខាងជើង ដែលនឹងទទួលបាន «ការគោរពកោតសរសើរដូចគ្នាទៅនឹងជនរួមជាតិរបស់យើងដែរ»។

ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹង កាលពីថ្ងៃសៅរ៍ថា លោកស្រី Choe Son Hui បានមកបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។

បើតាម AFP , ទីក្រុងមូស្គូ និង ទីក្រុងព្យុងយ៉ាង បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ចាប់តាំងពីរុស្ស៊ីបានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។ កូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅកាន់តំបន់ Kursk របស់រុស្ស៊ី និង បានផ្គត់ផ្គង់ប្រព័ន្ធអាវុធដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងសង្គ្រាមរបស់រុស្ស៊ី។

ជាការឆ្លើយតប អ្នកវិភាគបានលើកឡើងថា កូរ៉េខាងជើងបានទទួលជំនួយហិរញ្ញវត្ថុ ស្បៀងអាហារ ការផ្គត់ផ្គង់ថាមពល និងបច្ចេកវិទ្យាយោធាពីទីក្រុងមូស្គូ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ី ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីចុងខែមេសា លោក គីម បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់លោកចំពោះរុស្ស៊ី និងបានសន្យាថានឹងជួយទីក្រុងមូស្គូឱ្យទទួលបានជ័យជម្នះ នៅក្នុងអ្វីដែលលោកហៅថា ជា «សង្គ្រាមដ៏ពិសិដ្ឋ» របស់រុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា