លោក ត្រាំ ថា អាមេរិកវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃ​ ដើម្បីគោរពដល់កងទ័ពដែលបានស្លាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាមេរិកវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃ​ ដើម្បីគោរពដល់កងទ័ពដែលបានស្លាប់

លោក ត្រាំ ថា អាមេរិកវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃ​ ដើម្បីគោរពដល់កងទ័ពដែលបានស្លាប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រទេសរបស់លោកបានវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងក្លា ដើម្បីជាការគោរពដល់កងទ័ពអាមេរិក ដែលបានបាត់បង់ជីវិត។

Advertisement

បន្ទាប់ពីចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃ ព្រឹត្តិការណ៍បាល់ទាត់ World Cup, ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា ការវាយប្រហារផ្នែកយោធាថ្មីៗបំផុត ទៅលើប្រទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើង ដើម្បីជាការគោរពដល់បុគ្គលិកយោធាអាមេរិក ដែលបានបាត់បង់ជីវិត ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា «យប់នេះ យើងបានវាយប្រហារពួកគេ យ៉ាងខ្លាំងក្លាម្តងទៀត ហើយយើងធ្វើបែបនេះ ដើម្បីជាការគោរពសពជនជាតិអាមេរិក ប្រហែលបីនាក់ ដែលជាអ្នកស្នេហាជាតិដ៏អស្ចារ្យ»។

នៅពេលត្រូវបានសួរអំពីការបាត់បង់ជីវិត ក្នុងជួរយោធា, លោក Trump បានថ្លែងថា «យើងមានអារម្មណ៍សោកសៅយ៉ាងខ្លាំង» ដោយបន្ថែមថា អ្នកដែលបានស្លាប់ទាំងនោះបានប្រយុទ្ធដើម្បីធានាថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ»។

ការអះអាងនេះ ធ្វើឡើង ក្នុងថ្ងៃតែមួយដែលកងទ័ពអាមេរិកបានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមការវាយប្រហារជុំថ្មីមួយ លើប្រទេសអ៊ីរ៉ង់ ដែលជាយប់ទី៩ជាប់ៗគ្នាហើយ។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ឬ US Central Command បានលើកឡើងនៅក្នុងការបង្ហោះមួយ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា «ការវាយប្រហារទាំងនេះនឹងបន្តធ្វើឱ្យចុះខ្សោយនូវសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវិកស៊ីវិល ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា