ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ពិភាក្សា ការងារ ជាមួយ បណ្ដា ក្រុមហ៊ុន ក្នុងឱកាស សន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ពិភាក្សា ការងារ ជាមួយ បណ្ដា ក្រុមហ៊ុន ក្នុងឱកាស សន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោក

ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ពិភាក្សា ការងារ ជាមួយ បណ្ដា ក្រុមហ៊ុន ក្នុងឱកាស សន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោក

សៀងហៃ៖ សន្និសីទ បញ្ញាសិប្បនិម្មិតពិភពលោក បាន និងកំពុង ប្រព្រឹត្ត ទៅពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៦ នៅក្រុង សៀងហៃ សាធារណរដ្ឋ ប្រជាមានិតចិន។ បន្ទាប់ ពី បញ្ចប់កិច្ចប្រជុំផ្លូវការ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន អញ្ជើញ ទស្សនាពិព័រណ៍ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត នៅ សាល ពិព័រណ៍ សកល នៃក្រុងសៀងហៃ អមដោយ ថ្នាក់ដឹកនាំ អង្គភាព ជំនាញ និង អ្នក ជំនាញ បច្ចេកទេស ដើម្បី ស្វែងយល់ដោយផ្ទាល់ អំពីការវិវឌ្ឍ ចុងក្រោយ នៃ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និង និន្នាការ ថ្មីៗក្នុងទីផ្សារ។

ឯកឧត្ដមរដ្ឋមន្ត្រី និង គណៈប្រតិភូ បាន អញ្ជើញ ទស្សនា ស្តង់ពិព័រណ៍និង ពិភាក្សា ការងារ ជាមួយ ក្រុមហ៊ុន Huawei, ZTE, China Telecom និង Alibaba។ ក្នុងនោះ ក្រុមហ៊ុន នានា បាន បង្ហាញ អំពី បច្ចេកវិទ្យា ចុងក្រោយលើផ្នែក បញ្ញាសិប្បនិម្មិតនិងផ្នែក ពាក់ព័ន្ធ រួមមានម៉ាស៊ីនគណនានិង សេវូបករណ៍ ឯកទេសសម្រាប់ បញ្ញាសិប្បនិម្មិត ប្រព័ន្ធ ប្រតិបត្តិការ ថ្នាល បច្ចេកវិទ្យា ពពក និង ថ្នាល អភិវឌ្ឍ និង ដំណើរការ ប្រព័ន្ធ បញ្ញាសិប្បនិម្មិត ដែល មាន សមត្ថភាព ថ្មីៗនិង ល្បឿន លឿន ជាងមុន ដើម្បី សម្របទៅនឹង តម្រូវការ ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ យុគសម័យ បញ្ញាសិប្បនិម្មិត។ ឯកឧត្ដម រដ្ឋមន្ត្រី បាន លើកទឹកចិត្ត ឱ្យ ក្រុមការងារ បច្ចេកទេស នៃ ភាគី ទាំង អស់ សហការ គ្នា កាន់តែជិតស្និទ្ធ ដើម្បី ពន្លឿន កិច្ចសហការ ៕

Advertisement

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា