ពន្ធដារក្រើនរំលឹកជាថ្មីដល់ម្ចាស់អចលនទ្រព្យទូទាំងប្រទេសឱ្យបង់ពន្ធឆ្នាំ២០២៦ មុនដំណាច់ខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពន្ធដារក្រើនរំលឹកជាថ្មីដល់ម្ចាស់អចលនទ្រព្យទូទាំងប្រទេសឱ្យបង់ពន្ធឆ្នាំ២០២៦ មុនដំណាច់ខែកញ្ញា

ពន្ធដារក្រើនរំលឹកជាថ្មីដល់ម្ចាស់អចលនទ្រព្យទូទាំងប្រទេសឱ្យបង់ពន្ធឆ្នាំ២០២៦ មុនដំណាច់ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារក្រើនរំលឹកជាថ្មី ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ឱ្យប្រញាប់បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា ខណៈកាលបរិច្ឆេទផុតកំណត់កាន់តែខិតជិតមកដល់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
 
​ក្នុងសេចក្តីប្រកាសចុះថ្ងៃទី ១៧ កក្កដា និងត្រូវបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃចន្ទ ទី ២០ កក្កដា អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ ម្ចាស់អចលនទ្រព្យមួយចំនួននៅពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនៅឡើយ ហើយខ្លះទៀតក៏មិនទាន់បានស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួនឱ្យបានពេញលេញ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅឡើយដែរ។ លើសពីនេះ ក៏មានករណីដែលព័ត៌មានរបស់ម្ចាស់អចលនទ្រព្យមានការខុសឆ្គង បន្ទាប់ពីទទួលបានលិខិតរំលឹកដល់លំនៅឋាន។
 
ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងចៀសវាងការកកស្ទះ អគ្គនាយកដ្ឋានពន្ធដារបានស្នើឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅចុះបញ្ជី ឬកែតម្រូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារផ្ទាល់។
 
សម្រាប់អចលនទ្រព្យដែលធ្លាប់បានប្រកាសបង់ពន្ធកន្លងមក អាចបង់ពន្ធអនឡាញ តាមរយៈកម្មវិធី GDT Taxpayer App ឬបង់ដោយផ្ទាល់នៅគ្រប់សាខាធនាគារពាណិជ្ជជាដៃគូ។
 
សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ថា ចំពោះការបង់ពន្ធយឺតយ៉ាវ ឬខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធតាមពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល រួមមានការបង់ពន្ធបន្ថែម និងការប្រាក់ ទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា