ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីខេត្តប៉ៃលិនពង្រឹងការងារសាធារណមតិ និងផ្សព្វផ្សាយ​សក្តានុពលខេត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីខេត្តប៉ៃលិនពង្រឹងការងារសាធារណមតិ និងផ្សព្វផ្សាយ​សក្តានុពលខេត្ត

ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីខេត្តប៉ៃលិនពង្រឹងការងារសាធារណមតិ និងផ្សព្វផ្សាយ​សក្តានុពលខេត្ត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំលឹកដល់មន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តប៉ៃលិនមិនត្រូវមើលស្រាលឬធ្វេសប្រហែសដាច់ខាតលើកិច្ចការសាធារណមតិ ព្រោះព័ត៌មានក្លែងក្លាយនិងការបំពុលសង្គមអាចកើតឡើង គ្រប់​វិនាទី។

Advertisement

ការជំរុញ និងក្រើនរំលឹកនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» កាលពីចុងសប្ដាហ៍កន្លងទៅ នេះដោយ​មានការចូលរួមពីឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ និងជាប្រធាន​ក្រុម​ការងារចុះជួយខេត្តព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន ខេត្តជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យ និងជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទាញ​អារម្មណ៍មន្រ្តីចូលរួមថា ការគ្រប់គ្រងសភាពការណ៍បានលឿន គឺផ្តើមចេញ​ពីការដឹងមុន និងការត្រៀមលក្ខណៈជាស្រេច។ ឯកឧត្តមបានលើកទឹកចិត្ត​ឱ្យ​​​មន្ត្រីធ្វើការងារតាមបែបបុរេសកម្ម ដោយបង្កើនការផ្សព្វផ្សាយព័ត៌មាន​ពិតជុំវិញការរីកចម្រើននិងសក្តានុពល ទេសចរណ៍របស់ខេត្ត តាមបណ្តាញ​សង្គមផ្លូវការឱ្យកាន់តែសកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំឱ្យពង្រឹងកិច្ចសហការជាមួយ​អ្នកសារព័ត៌មាន និងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាព្រោះការផ្តល់​ព័ត៌មានគ្រប់ជ្រុងជ្រោយពីអាជ្ញាធរមិនត្រឹមតែជួយសម្រួលដល់ការងារអ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការការចុះផ្សាយខុស ដែលអាច​ឈានទៅដល់ការប្រឈមមុខផ្លូវច្បាប់ទៀតផង។

បន្ថែមលើសពីនេះ ឯកឧត្តម ជា លីសែ ក៏បានជំរុញឱ្យមន្ទីរព័ត៌មានខេត្ត​បង្កើន​ការផលិតមាតិកាឱ្យកាន់តែផុសផុលជាពិសេសការផលិត វីដេអូទាក់​ទងនឹងវិស័យទេសចរណ៍ រឿងរ៉ាវប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍នានា ដើម្បី​លើកកម្ពស់មុខមាត់ខេត្តឱ្យកាន់តែទូលំទូលាយ។

ក្នុងឱកាសនេះដែរ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បាន​បញ្ជាក់នូវការទទួលយកនូវរាល់អនុសាសន៍របស់ថ្នាក់ដឹកនាំដោយជឿ ជាក់ថាការតម្រង់ទិសនេះនឹងជួយពង្រឹងសមត្ថភាពមន្ត្រីក្នុងការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងបានកាន់តែលឿននិងមានប្រសិទ្ធភាព ខ្ពស់៕
ដោយ៖ង៉ាន ទិត្យ
រូបថតៈក្រសួងព័ត៌មាន

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា