ក្រសួងព័ត៌មានគាំទ្រកិច្ចសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការ​ពង្រឹង​សមត្ថភាពមន្ត្រីមូលដ្ឋានលើការគ្រប់គ្រងព័ត៌មាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងព័ត៌មានគាំទ្រកិច្ចសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការ​ពង្រឹង​សមត្ថភាពមន្ត្រីមូលដ្ឋានលើការគ្រប់គ្រងព័ត៌មាន

ក្រសួងព័ត៌មានគាំទ្រកិច្ចសហការជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការ​ពង្រឹង​សមត្ថភាពមន្ត្រីមូលដ្ឋានលើការគ្រប់គ្រងព័ត៌មាន

ភ្នំពេញ៖ នៅខេត្តសៀមរាបកាលពីចុងសប្ដាហ៍នេះ មន្រ្តីជាន់ខ្ពស់ក្រសួង​ព័ត៌មានបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសហការ រវាង​មន្ទីរព័ត៌មាន និងអាជ្ញាធរខេត្តសៀមរាប ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល​បំប៉ន​​សមត្ថភាពដល់មន្ត្រីរាជការថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់ អំពីមូលដ្ឋាន​គ្រឹះនៃវិស័យព័ត៌មាន និងការគ្រប់គ្រងព័ត៌មាននៅតាមមូលដ្ឋាន។

Advertisement

ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» នៅមន្ទីរ​ព័ត៌មានខេត្ត ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងព័ត៌មាន បានចាត់ទុកកិច្ចសហការនេះជាជំហានថ្មីមួយ​ក្នុងការចង​ក្រងបណ្តាញព័ត៌មានមូលដ្ឋានដើម្បីធានាការតភ្ជាប់រវាង ថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ។ ការណ៍នេះ នឹងជួយដោះស្រាយបញ្ហាបានទាន់ពេលវេលា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត ដែលអាចប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ វិស័យទេសចរណ៍ និងការអភិវឌ្ឍក្នុងសហគមន៍។

ដើម្បីរៀបចំកិច្ចការនេះឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមអ្នកនាំពាក្យបាន​ទទួលការអញ្ជើញធ្វើជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលខាងលើ ដែលគ្រោង​នឹងប្រព្រឹត្តទៅនៅពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមន្ទីរព័ត៌មានខេត្តធ្វើជា «ស្ពានសម្រប​សម្រួល» រវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មាន ឬធ្វើបទ​សម្ភាសន៍ក្នុងមូលដ្ឋាន។ ក្នុងយុគសម័យឌីជីថល ឯកឧត្តមក៏បានសង្កត់​ធ្ងន់ឱ្យមន្ត្រី និងអ្នកសារព័ត៌មានទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និង​ផ្ទៀងផ្ទាត់​ប្រភពឱ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ។ បន្ថែមពីនេះ ការបង្កើតមាតិកាវិជ្ជមាន និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ត្រូវតែធ្វើឡើងឱ្យបានសកម្មលើបណ្តាញសង្គមផ្លូវការ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ញឿន ចាន់ អនុប្រធានមន្ទីរព័ត៌មាន​ខេត្ត​សៀមរាប ទទួលបន្ទុករួមបានបញ្ជាក់នូវការទទួលយកអនុសាសន៍ទាំងនេះ ទៅអនុវត្ត ដើម្បីពង្រឹងកិច្ចការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុង​ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសគឺការ «ទប់ស្កាត់ និងបន្សាប​រាល់ព័ត៌មានក្លែងក្លាយ» ឱ្យបានទាន់ពេលវេលា៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖ក្រសួងព័ត៌មាន

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា