ក្រុមហ៊ូធីយេម៉ែន បិទខ្ទប់ដែនសមុទ្រប្រឆាំងអារ៉ាប៊ីសាអ៊ូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ូធីយេម៉ែន បិទខ្ទប់ដែនសមុទ្រប្រឆាំងអារ៉ាប៊ីសាអ៊ូឌីត

ក្រុមហ៊ូធីយេម៉ែន បិទខ្ទប់ដែនសមុទ្រប្រឆាំងអារ៉ាប៊ីសាអ៊ូឌីត

សាណាអា ៖ សមរភូមិថ្មីដ៏គ្រោះថ្នាក់មួយទៀត កំពុងលេចចេញជារូបរាង បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី នៅយ៉េមែន ដែលជាក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ កាលពីថ្ងៃ ចន្ទ បានប្រកាសបិទខ្ទប់ច្រកសមុទ្រ Bab al-Mandab ក្នុងសមុទ្រក្រហម ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ។

Advertisement

ការប្រកាសនេះ កើតឡើងក្រោយភាគីជម្លោះទាំងពីរ គឺក្រុមឧទ្ទាមហ៊ូធី និងអារ៉ាប៊ីសាអូឌីត បានបាញ់តបតគ្នាកាលពីសប្តាហ៍មុន ជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ ។

ច្រកសមុទ្រ Bab al-Mandab គឺជាច្រកសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រ Aden និងមហាសមុទ្រឥណ្ឌា ។

សមុទ្រក្រហមក៏ជាទីតាំងនៃកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអ៊ូឌីតផងដែរ ហើយតាមរយៈកំពង់ផែនេះ ទីក្រុងរីយ៉ាដអាចនាំចេញប្រេងរាប់លានបារ៉ែល គេចចេញពីច្រកសមុទ្រ Hormuz ដែលត្រូវបានបិទខ្ទប់ ក្នុងអំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ។

បើតាមអ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree, ការបិទច្រក Bab al-Mandab គឺដើម្បីឆ្លើយតបដោយផ្ទាល់ ចំពោះការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ទៅលើព្រលានយន្តហោះអន្តរជាតិ សាណាអា កាលពីសប្តាហ៍មុន ។

ជាមួយគ្នានេះ លោក Saree ថែមទាំងបានព្រមានធ្ងន់ៗថា អំពើល្ងង់ខ្លៅណាមួយដែលប្រព្រឹត្តដោយសត្រូវអារ៉ាប៊ីសាអ៊ូឌី តាមរយៈការបង្កើនភាពតានតឹងណាមួយ នឹងត្រូវជួបប្រទះនូវការបង្កើនជម្លោះកាន់តែទូលំទូលាយ និងម៉ឺងម៉ាត់បំផុត ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា