ក្រុមហ៊ុនអាមេរិកជាមួយក្រសួងសុខាភិបាល ពង្រីកវិសាលភាពការថែទាំតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាមេរិកជាមួយក្រសួងសុខាភិបាល ពង្រីកវិសាលភាពការថែទាំតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យ

ក្រុមហ៊ុនអាមេរិកជាមួយក្រសួងសុខាភិបាល ពង្រីកវិសាលភាពការថែទាំតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យ

ក្រុមហ៊ុន Abbott Nutrition International របស់ប្រទេសអាមេរិក បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រសួងសុខាភិបាល ដើម្បីពង្រីកវិសាលភាពនៃការថែទាំអ្នកជំងឺតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យនានានៅកម្ពុជា។

Advertisement

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុន Abbott Nutrition International បានរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រយៈពេល ៣ឆ្នាំ (២០២៦–២០២៩) ក្នុងគោលបំណងពង្រីកវិសាលភាព និងលើកកម្ពស់ស្តង់ដារនៃដំណើរការថែទាំបែបអាហារូបត្ថម្ភសម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកជំទាវ Katherine Diop អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Brian McFeeters ប្រធានគណៈប្រតិភូ និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និង លោក Gustavo Hildenbrand អនុប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Abbott ។ ភាគីពាក់ព័ន្ធ ដោយបានប្តេជ្ញា ពង្រឹង និងពង្រីកកិច្ចសហការនេះឱ្យកាន់តែជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា កិច្ចសហការនេះជាជំហានដ៏សំខាន់មួយបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់គុណភាពសេវាព្យាបាល និងប្រព័ន្ធសុខាភិបាលកម្ពុជា ដោយចាត់ទុកការថែទាំបែបអាហារូបត្ថម្ភដែលមានប្រព័ន្ធច្បាស់លាស់ ជាកត្តាស្នូលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ ការពង្រឹងអាហារូបត្ថម្ភគ្លីនិក នឹងជួយកាត់បន្ថយផលវិបាកវេជ្ជសាស្ត្រ កាត់បន្ថយរយៈពេលសម្រាកព្យាបាល អត្រាត្រឡប់មកសម្រាកពេទ្យវិញ និងកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាពរបស់អ្នកជំងឺ។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់នេះ មានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ៣ឆ្នាំខាងមុខ ភាគីទាំងពីរនឹងផ្តោតលើសសរស្តម្ភអាទិភាពចំនួនបី៖ ទី១ ផ្តោតលើការអភិវឌ្ឍគោលការណ៍ណែនាំជាតិ ជាមួយការរៀបចំគោលការណ៍ណែនាំជាតិស្តីពីការថែទាំអាហារូបត្ថម្ភ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។

ចំណុចទី២ គឺការកសាងសមត្ថភាព តាមរយៈការសម្របសម្រួលការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងអ្នកជំនាញថែទាំសុខភាពកម្ពុជា។ រីឯសរស្តម្ភទី៣ចុងក្រោយ គឺពាក់ព័ន្ធនឹងការអនុវត្តនៅតាមមន្ទីរពេទ្យ ក្នុងនោះមានការដាក់ឱ្យអនុវត្តពិធីសារថែទាំអាហារូបត្ថម្ភ នៅតាមបណ្តាមន្ទីរពេទ្យជាតិគោលដៅដែលបានជ្រើសរើស ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើការស្វែងរកជំងឺទាន់ពេលវេលា និងការបង្ការជំងឺ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា