សម្ដេចធិបតី ៖ គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់តាមរយៈការកែទម្រង់វិស័យអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ៖ គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់តាមរយៈការកែទម្រង់វិស័យអប់រំ

សម្ដេចធិបតី ៖ គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់តាមរយៈការកែទម្រង់វិស័យអប់រំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននិងកំពុងរីកលូតលាស់ តាមរយៈការកែទម្រង់វិស័យអប់រំ ដោតសិស្ស និស្សិតកម្ពុជា ទទួលបានជ័យលាភីជាបន្តបន្ទាប់ លើការប្រកួតប្រជែងសមត្ថភាពទាំងនៅក្នុងតំបន់ និងសកលលោក ។

Advertisement

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South-East Asia នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរការរីកលូតលាស់យ៉ាងឆាប់រហ័សនៃគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បន្ទាប់ពីការដាក់ចេញកំណែទម្រង់វិស័យអប់រំ។

សម្តេចនាយករដ្ឋមន្រ្តីលើកឡើងផងដែរថា គុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល ក៏មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនសិស្ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក ។

សម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមនុស្សគឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងធំទូលាយ ជាមួយជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្ត សំដៅឆ្លើយតបកាន់តែប្រសើរសមស្របទៅនឹងទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ ។

សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ធនធានមនុស្ស គឺជាទ្រព្យយ៉ាងសំខាន់សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ។ គ្រប់បណ្តាក្រុមហ៊ុនដែលមកស្វែងរកឱកាស និងទីតាំងវិនិយោគនៅកម្ពុជា សុទ្ធតែបានដឹងច្បាស់ពីកម្ពុជា ទាំងកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងធនធាន រាប់ទាំងប្រភពនៃវត្ថុធាតុដើម ក៏ដូចជាធនធានមនុស្ស ដែលមានចំណេះដឹង ជំនាញពិតប្រាកដ និងសីលធម៌របស់ប្រជាជនកម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា