ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីពង្រឹងសមត្ថភាពអ្នកដឹកនាំវិស័យហិរញ្ញវត្ថុក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីពង្រឹងសមត្ថភាពអ្នកដឹកនាំវិស័យហិរញ្ញវត្ថុក្នុងស្រុក

ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីពង្រឹងសមត្ថភាពអ្នកដឹកនាំវិស័យហិរញ្ញវត្ថុក្នុងស្រុក

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាបានរៀបចំ «វេទិកាទីផ្សារហិរញ្ញវត្ថុសកល» ក្រោមប្រធានបទ «ដំណើរឆ្លងកាត់ភាពចលាចល នៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ» ដើម្បីផ្តល់ជូនអ្នកដឹកនាំវិស័យហិរញ្ញវត្ថុនៅកម្ពុជា នូវទស្សនៈ និងការវិភាគស៊ីជម្រៅអំពីការវិវត្តនៃទីផ្សារអន្តរជាតិ។

Advertisement

វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ។កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន​ពីស្ថានភាព​សេដ្ឋកិច្ចសកល បញ្ហាប្រឈម និងយុទ្ធសាស្ត្រវិនិយោគ ពីសំណាក់អ្នកជំនាញហិរញ្ញវត្ថុឈានមុខ សម្រាប់ជាទុនដល់​អ្នកដឹក​នាំហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការធ្វើសេចក្តីសម្រេចចិត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងនោះក៏មានការចូលរួមធ្វើបទឧទ្ទេសនាម និងពិភាក្សាពីវាគ្មិននៃធនាគារជាតិនៃកម្ពុជាព្រមទាំងក្រុមហ៊ុនគ្រប់គ្រង​ទ្រព្យសកម្ម​ពិភពលោកធំៗ ជាច្រើនរួមមាន BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments ។

អង្គវេទិកាបានផ្តោតសំខាន់លើការវាយតម្លៃហានិភ័យនៃភាពតានតឹងភូមិសាស្ត្រនយោបាយ អតិផរណា និងការប្រែ​ប្រួលគោល​នយោបាយពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមគ្នានេះ ក៏បានពិភាក្សាលើឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ និន្នាការវិនិយោគចីរភាព និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។

ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ ការតាមដាន និងយល់ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួម ទទួលបានការវិភាគស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែក​ហិរញ្ញវត្ថុ​របស់ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា