សម្ដេចតេជោ ហ៊ុន សែន រំពឹងថា អ្នកវិនិយោគអាមេរិកនឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ខណៈពាណិជ្ជកម្មទ្វេភាគីកើន​ឡើងខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន រំពឹងថា អ្នកវិនិយោគអាមេរិកនឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ខណៈពាណិជ្ជកម្មទ្វេភាគីកើន​ឡើងខ្លាំង

សម្ដេចតេជោ ហ៊ុន សែន រំពឹងថា អ្នកវិនិយោគអាមេរិកនឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ខណៈពាណិជ្ជកម្មទ្វេភាគីកើន​ឡើងខ្លាំង

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគទុន​របស់អាម៉េរិកនឹងចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានកំណើនយ៉ាងល្អប្រសើរ។

Advertisement

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់អាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បាន​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរជនអាម៉េរិក និងបានគូសបញ្ជាក់ថា «ពាណិជ្ជកម្ម និងការវិនិយោគ គឺជាចំណុចស្នូល​នៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក»។ សម្ដេចតេជោបានកត់សម្គាល់ថា បច្ចុប្បន្ន ក្រុមហ៊ុនអាម៉េរិកបានវិនិយោគលើវិស័យ​សំខាន់ៗនៅកម្ពុជា ដូចជា រថយន្ត សុខមាលភាព ការអប់រំ និងបច្ចេកវិទ្យា-នវានុវត្តន៍ ហើយថ្វីបើកម្ពុជាមានប្រជាជនតិច ប៉ុន្តែមាន​កម្លាំងទិញធំក្នុងតំបន់។សម្ដេចសង្ឃឹមថា វិនិយោគិនអាម៉ររិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

នៅក្នុងជំនួបនោះ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានសមាជិកជាង ១៨០ ក្រុមហ៊ុន មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅតំបន់អាស៊ាន ជាពិសេសនៅកម្ពុជា។ លោកបានបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិកកំពុងដំណើរការយ៉ាងល្អ ហើយវិស័យឯកជនអាម៉េរិកចង់ចូលរួមចំណែក​ពង្រឹងទំនាក់​ទំនង​នេះឱ្យកាន់តែរឹងមាំ តាមរយៈការស្វែងរកឱកាស និងពង្រីកការវិនិយោគបន្ថែម។

គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់អាម៉េរិកដែលបានចូលរួមក្នុងជំនួបនោះ រួមមាន ក្រុមហ៊ុន Ford, SC Johnson, Coca-Cola ព្រមទាំងដៃគូធុរកិច្ចសំខាន់ៗជាច្រើនទៀត។

តាមទិន្នន័យពាណិជ្ជកម្ម ពេញមួយឆ្នាំ២០២៥ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក សម្រេចបាន​រហូតដល់ជាង ១៣ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិក ដែលជាកើនឡើងប្រមាណ ២៩.២៤% បើធៀបនឹងថិរវេលា​ដូចគ្នាកាលពីឆ្នាំ២០២៤៕
ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា