រួមគ្នាដាំដើមឈើ បង្កើតបរិស្ថានបៃតងនៅវិទ្យាល័យ «ជា ចាន់តូ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រួមគ្នាដាំដើមឈើ បង្កើតបរិស្ថានបៃតងនៅវិទ្យាល័យ «ជា ចាន់តូ»

រួមគ្នាដាំដើមឈើ បង្កើតបរិស្ថានបៃតងនៅវិទ្យាល័យ «ជា ចាន់តូ»

កំពង់ធំ៖ លោកជំទាវ ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ «ជា ចាន់តូ» ព្រមទាំងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារ ជាតិ នៃកម្ពុជា អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស បានរួមគ្នាដាំកូនឈើនៅក្នុងបរិវេណវិទ្យាល័យ «ជា ចាន់តូ» ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង និងលើកកម្ពស់គុណភាពនៃការអប់រំ។

Advertisement

ថ្លែងនាឱកាសនោះលោកជំទាវ ខៀវ ស៊ីណា បានរម្លឹកពីប្រវត្តិពិធី «រុក្ខទិវា» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ដើម្បីដាស់ស្មារតីឱ្យមហាជនស្រឡាញ់ និងចូលរួមអភិរក្សព្រៃឈើ។

លោកជំទាវបានគូសបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះ មិនត្រឹមតែជួយបង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួល​អាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាម្លប់ និងបរិស្ថានសិក្សាប្រកបដោយសុខុមាលភាព សម្រាប់សិស្សានុសិស្ស​ដែលត្រូវចូលរៀន នាខែកញ្ញាខាងមុខ។ លោកជំទាវ ក៏បានអំពាវនាវឱ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស យកចិត្តទុកដាក់​ថែទាំកូនឈើទាំងនោះឱ្យបានលូតលាស់ល្អផងដែរ។

បន្ទាប់ពីពិធីដាំកូនឈើ គណៈប្រតិភូក៏បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារសិក្សា។ វិទ្យាល័យ «ជា ចាន់តូ» នឹងផ្តល់ជូននូវកម្មវិធីសិក្សាសម្បូរបែប ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា។
សូមជម្រាបថា ពិធីដាំដើមឈើបានប្រព្រឹត្តទៅកាលពីចុងសប្ដាហ៍កន្លងទៅនេះ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា