២សប្ដាហ៍ក្នុងខែកក្កដានេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ៦០០នាក់ពាក់ព័ន្ធការឆបោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
២សប្ដាហ៍ក្នុងខែកក្កដានេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ៦០០នាក់ពាក់ព័ន្ធការឆបោក​

២សប្ដាហ៍ក្នុងខែកក្កដានេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ៦០០នាក់ពាក់ព័ន្ធការឆបោក​

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រយៈពេល២សប្ដាហ៍ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬអនឡាញស្កេម បានចំនួន ៦៣៦នាក់ មកពី ២១សញ្ជាតិ។ ក្នុងចំណោមនោះ សមត្ថកិច្ចបានកសាងសំ​ណុំរឿងបញ្ចូនទៅតុលាការចំនួន ៩នាក់ ខណៈ ៦២៧នាក់ទៀតកំពុងធ្វើការសាកសួរតាមនីតិវិធីច្បាប់ផងដែរ​។
 
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ក្នុងរយៈពេល២សប្តាហ៍នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្រ្កាបបទល្មើសឆបោកអនឡាញចំនួន ៤០លើក នៅតាមភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្ដាល ​បន្ទាយមានជ័យ ព្រះសីហនុ កោះកុង កំពង់ស្ពឺ ស្វាយរៀង និងកំពង់ចាម។
 
សូមបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អាជ្ញាធរកម្ពុជាបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសបានជាង ៤ម៉ឺន៥ពាន់នាក់ ក្រោមយុទ្ធនាការក្តៅនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា