កម្ពុជាប្រាប់ស្ថាប័នសិទ្ធិមនុស្សអាស៊ាន ពីស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់ស្ថាប័នសិទ្ធិមនុស្សអាស៊ាន ពីស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក​

កម្ពុជាប្រាប់ស្ថាប័នសិទ្ធិមនុស្សអាស៊ាន ពីស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹក​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោ​យសារជម្លោះព្រំដែន។ ការលើករបស់ឯកឧត្តម ធ្វើឡើនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ​កាលពីថ្ងៃទី២០កក្កដា នៅហ្វីលីពីន។
 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ ​សុខុន បានបញ្ជាក់នៅក្នុងជំនួបនោះថា ជនស៊ីវិលកម្ពុជាជាង ២ម៉ឺននាក់ បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។
 
ទន្ទឹមនឹងការលើកឡើងបែបនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជាក៏បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា