អ៊ីស្រាអែល អាចលុបចោលសំបុត្រ​យន្តហោះ ៥ ពាន់សន្លឹកក្នុងមួយថ្ងៃ ព្រោះ​យន្តហោះចាក់សាំងលើអាកាស អាមេរិក ចូលចត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល អាចលុបចោលសំបុត្រ​យន្តហោះ ៥ ពាន់សន្លឹកក្នុងមួយថ្ងៃ ព្រោះ​យន្តហោះចាក់សាំងលើអាកាស អាមេរិក ចូលចត

អ៊ីស្រាអែល អាចលុបចោលសំបុត្រ​យន្តហោះ ៥ ពាន់សន្លឹកក្នុងមួយថ្ងៃ ព្រោះ​យន្តហោះចាក់សាំងលើអាកាស អាមេរិក ចូលចត

ហ្ស៊េរុយសាឡិម ៖ ការដាក់ពង្រាយយន្តហោះចាក់​សាំងលើអាកាសរបស់អាមេរិក នៅឯព្រលាន Ben Gurion របស់ប្រទេសអ៊ីស្រាអែល អាចបង្ខំឱ្យលុបចោលសំបុត្រយន្តហោះអ្នកដំណើរ ចំនួន ៥,០០០សន្លឹក នៅក្នុងមួយថ្ងៃ ។ នេះបើតាមសេចក្តីរាយការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីថ្ងៃចន្ទ។

Advertisement

ប៉ុស្តិ៍ទូរទស្សន៍នេះរាយការណ៍ថា ការប៉ាន់ប្រមាណក្នុងចំនួន ៥ ពាន់សន្លឹក ជាប្រចាំថ្ងៃនេះ ត្រូវបានលើកឡើង ក្នុងអំឡុងកិច្ចពិភាក្សាអំពីផែនការបន្ទាន់ នៅឯព្រលានយន្តហោះ ដោយមន្ត្រីនានាបានព្រមានអំពីការខាតបង់ផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ ដែលបណ្តាលមកពីការបែងចែកកន្លែងចតយន្តហោះបន្ថែម សម្រាប់យន្តហោះចាក់សាំងរបស់យោធាអាមេរិក ។

ការលុបចោលសំបុត្រយន្តហោះនេះកើតមានឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងពង្រីកការដាក់ពង្រាយយោធារបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយប្រទេសអ៊ីរ៉ង់ ដោយបានប្រាប់អ៊ីស្រាអែលឲ្យត្រៀមខ្លួនស្រាក់ដៃគ្នាវាយប្រហារ អ៊ីរ៉ង់ ឈុតធំជាថ្មី ទៀតផង ។

តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនានា, យន្តហោះចាក់ប្រេងលើអាកាសរបស់អាមេរិកជាង ១០ គ្រឿង ក៏បានមកដល់អ៊ីស្រាអែលរួចហើយផងដែរ ក្រោយពេលចាកចេញពីអឺរ៉ុប និងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ។
 
ជាងនេះទៅទៀត យោធាអាមេរិកក៏មានគម្រោងដាក់ពង្រាយយន្តហោះចាក់សាំងលើអាកាសចំនួន ១០០ គ្រឿង ទៅកាន់អាកាសយានដ្ឋាន Ramon និង មូលដ្ឋានយោធាភាគខាងត្បូង ប្រទេសអ៊ីស្រាអែលផងដែរ ។

បើតាម Anadolu, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា