សម្តេចតេជោបង្ហាញការចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោបង្ហាញការចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

សម្តេចតេជោបង្ហាញការចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

Advertisement

សម្តេចតេជោបន្តថា ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖

អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»។ លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់ គឺសង្គ្រាមបានធ្វើឱ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ។
ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឲ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។ ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។

ន័យគឺសង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃ ឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុម អ្នកល្មោភសង្គ្រាម នៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។ មិនថាវាយតម្លៃយ៉ាងណាក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ។
ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃ ហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ បើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃ និងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយ ហើយស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ។

អ្វីដែលបានសរសេរខាងលើ មិនមែនមានបំណងនិយាយថា ភាគីកម្ពុជាពូកែជាងថៃនោះទេ។ ប៉ុន្តែមានបំណងបង្ហាញឱ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឱ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះទេ។ ព្រោះការធ្វើដូច្នេះ នឹងនាំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិត។ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដូចដែលបានរំពឹងទុកនោះដែរ។ នៅទីបញ្ចប់ ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជា។ ហើយត្រូវទទួលស្គាល់ផងដែរថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។ កម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្តួចផ្តើមគំនិត និងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់។ ដូច្នេះ គំនិតរបស់នាយករដ្ឋមន្ត្រី អនុទីន ក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាម គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេ។
https://www.facebook.com/share/p/18wWNSo9rb/?mibextid=wwXIfr

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា