អាមេរិកប្រែមកចាប់ផ្តើមដឹកជំនួយ ១០០លានដុល្លារឲ្យគុយបា ក្រោយខ្លួនដាក់សំពាធខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រែមកចាប់ផ្តើមដឹកជំនួយ ១០០លានដុល្លារឲ្យគុយបា ក្រោយខ្លួនដាក់សំពាធខ្លាំង

អាមេរិកប្រែមកចាប់ផ្តើមដឹកជំនួយ ១០០លានដុល្លារឲ្យគុយបា ក្រោយខ្លួនដាក់សំពាធខ្លាំង

ហាឡាវ៉ាន ៖ អាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនចាប់ផ្តើមបញ្ជូនជំនួយដំបូង ទៅកាន់ប្រទេសគុយបា ក្នុងក្របខ័ណ្ឌនៃការសន្យាផ្តល់សរុប ចំនួន១០០លានដុល្លារ ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោនដាក់សំពាធខ្លាំងលើថ្នាក់ដឹកនាំប្រទេសជាកោះមួយនេះ ជាហេតុបណ្តាលឲ្យជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា យន្តហោះមួយគ្រឿង ដឹកជញ្ជូនអាហារ ដែលបានវេចខ្ចប់រួច និងសម្ភារៈអនាម័យសម្រាប់គ្រួសារជនជាតិគុយបា រហូតដល់ ៧០០គ្រួសារ បានហោះចាកចេញពីទីក្រុង Miami ហើយ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ជំនួយនេះនឹងត្រូវចែកចាយដោយផ្ទាល់ តាមរយៈព្រះវិហារកាតូលិក ដោយមិនឆ្លងកាត់រដ្ឋាភិបាលគុយបាឡើយ ដើម្បីទប់ស្កាត់នូវអ្វីដែលខ្លួនអះអាងថា «រាល់ឱកាសនៃការលួច ឬ ការយកជំនួយទៅប្រើប្រាស់ខុសគោលដៅ ដោយរដ្ឋាភិបាល»

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានស្នើកញ្ចប់ជំនួយតម្លៃ ១០០លានដុល្លារនេះ កាលពីខែឧសភា ខណៈដែលសហរដ្ឋអាមេរិកបានបង្កើនយុទ្ធនាការដាក់សម្ពាធប្រឆាំងនឹងថ្នាក់ដឹកនាំគុយបា។

យុទ្ធនាការនោះរួមមានការបង្កើនការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា, ការរឹតត្បិតការដឹកជញ្ជូនប្រេងឥន្ធនៈ និងការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានាធិបតី Raul Castro ដែលជាតួអង្គមានអំណាចសំខាន់មួយរូប។

ការរឹតត្បិតការដឹកជញ្ជូនប្រេងឥន្ធនៈបានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ និងបានរួមចំណែកធ្វើឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនលើក នៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា ថ្នាក់ដឹកនាំគុយបាអាចនឹងក្លាយជាគោលដៅបន្ទាប់របស់លោក បន្ទាប់ពីមានការប្រើប្រាស់ជម្រើសយោធា កាលពីខែមករា ទម្លាក់មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គុយបា ចេញពីអំណាច៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា