អ៊ីរ៉ង់ បញ្ចប់ស្ថានភាព “គ្មានសង្គ្រាម គ្មានសន្តិភាព” ជាមួយ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ បញ្ចប់ស្ថានភាព “គ្មានសង្គ្រាម គ្មានសន្តិភាព” ជាមួយ អាមេរិក

អ៊ីរ៉ង់ បញ្ចប់ស្ថានភាព “គ្មានសង្គ្រាម គ្មានសន្តិភាព” ជាមួយ អាមេរិក

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ច្បាស់ៗថា សពមេដឹកនាំកំពូល លោក Ali Khamenei បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំឡុងកិច្ចប្រជុំឯកជន អំពីតម្រូវការបញ្ចប់ស្ថានភាព “គ្មានសង្គ្រាម គ្មានសន្តិភាព” រវាង អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។

Advertisement

អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ដែលបានគ្រប់គ្រងសាធារណៈរដ្ឋឥស្លាមមួយនេះអស់រយៈពេលជិត ៣៦ឆ្នាំ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមការវាយលុករួមគ្នាប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។

ថ្លែងក្នុងទិវាឧស្សាហកម្ម និងរ៉ែជាតិ កាលពីថ្ងៃទី២១ ខែកក្កដា លោក Pezeshkian បានសរសើរភាពជាអ្នកដឹកនាំរបស់លោក Khamenei ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ជាពិសេសលើការបញ្ចប់ស្ថានភាពមិនប្រាកដប្រជា រវាងជម្លោះ និងសន្តិភាព ។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA, ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានចូលរួមការចរចា ដោយផ្អែកលើកិត្តិយស ប្រាជ្ញាញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ពិសេសកិច្ចខិតខំប្រឹងប្រែងផ្នែកទូតរបស់រដ្ឋាភិបាល គឺមានគោលបំណងការពារផលប្រយោជន៍របស់ជាតិ និងសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា