លោក ត្រាំ ៖ សម្រាប់ពួកហ៊ូធី ទុកឲ្យលោកចាត់ការ បើហ៊ានតែបិទផ្លូវសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ សម្រាប់ពួកហ៊ូធី ទុកឲ្យលោកចាត់ការ បើហ៊ានតែបិទផ្លូវសមុទ្រ

លោក ត្រាំ ៖ សម្រាប់ពួកហ៊ូធី ទុកឲ្យលោកចាត់ការ បើហ៊ានតែបិទផ្លូវសមុទ្រ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃអង្គារថា លោកនឹងចាត់វិធានការដោះស្រាយបញ្ហា ជាមួយក្រុមប្រដាប់អាវុធ Houthi នៅប្រទេសយេម៉ែន ប្រសិនបើពួកគេហ៊ានតែបិទផ្លូវសមុទ្រ ចូលទៅកាន់កំពង់ផែ របស់ប្រទេស អារ៉ាប៊ី សាអូឌីត។

Advertisement

ការអះអាងនេះ ធ្វើឡើង ក្រោយ១ថ្ងៃ ដែលអ្នកនាំពាក្យយោធាក្រុម Houthi ប្រកាសថា នឹងការបិទច្រក Bab al-Mandab ដើម្បីឆ្លើយតបដោយផ្ទាល់ ចំពោះការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ី សាអូឌីត ទៅលើព្រលានយន្តហោះអន្តរជាតិ សាណាអា ក្នុងប្រទេសយេម៉ែន កាលពីសប្តាហ៍មុន ។

ជុំវិញការរឿងនេះ លោក Donald Trump បានថ្លែង ថា លោកនឹងចាត់ការជាមួយក្រុមឧទ្ទាម Houthi ប្រសិនបើក្រុមប្រដាប់អាវុធ ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់មួយនេះ សម្រេចអនុវត្តការគំរាមកំហែងរបស់ខ្លួនក្នុងការបិទផ្លូវសមុទ្រចូលទៅកាន់កំពង់ផែរបស់ អារ៉ាប៊ី សាអូឌីត មែននោះ។

លោកប្រធានាធិបតី បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំ នៅសេតវិមាន ជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ឲ្យដឹងថា «ប្រសិនបើរឿងបែបនេះកើតឡើង យើងនឹងដោះស្រាយវា»។

លោកបានបន្ថែមថា «អ្នកដឹងទេ យើងធ្លាប់បានដោះស្រាយជាមួយក្រុម Houthi រួចមកហើយ ហើយយើងមិនបានឮដំណឹងអ្វីពីពួកគេទៀតទេ ក្នុងរយៈពេលមួយរយៈមកនេះ ចាប់តាំងពីយើងបានចាត់វិធានការ កាលពីពេលនោះមក»។

គួររម្លឹកថា កាលពីឆ្នាំមុន លោកប្រធានាធិបតីដូណាល់ ត្រាំ ធ្លាប់បានបញ្ជាផ្ទាល់ឲ្យទម្លាក់គ្រាប់បែកកម្ទេចលើពួក Houthi ចំពេលដែលក្រុមនេះ វាយប្រហារនាវានានា នៅច្រកសមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីន និង ប្រឆាំងចំពោះអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅហ្គាហ្សា៕

ប្រភព ៖ AFP , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា