ទ្រព្យអង់គ្លេសនៅមជ្ឈិមបូព៌ា អាចជាគោលដៅវាយប្រហារថ្មីរបស់អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ្រព្យអង់គ្លេសនៅមជ្ឈិមបូព៌ា អាចជាគោលដៅវាយប្រហារថ្មីរបស់អ៊ីរ៉ង់

ទ្រព្យអង់គ្លេសនៅមជ្ឈិមបូព៌ា អាចជាគោលដៅវាយប្រហារថ្មីរបស់អ៊ីរ៉ង់

បរទេស ៖ ទ្រព្យសម្បត្តិអង់គ្លេស នៅក្នុងតំបន់មជ្ឈិមបូព៌ា អាចនឹងក្លាយជាគោលដៅយោធាដ៏ត្រឹមត្រូវមួយ សម្រាប់អ៊ីរ៉ង់ ប្រសិនបើទីក្រុងឡុងដ៍ចូលរួមក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ។ នេះបើតាមការបញ្ជាក់ របស់ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ភាគីអ៊ីរ៉ង់ ដែលបានថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃពុធនេះ។

Advertisement

ប្រភពរៀបរាប់ថា ៖ «ប្រសិនបើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អំពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnhamក្នុងការចូលរួមក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានបញ្ជាក់ថាជាការពិត នោះក្រៅពីផលវិបាកផ្នែកនយោបាយ និងផ្លូវច្បាប់ ផលប្រយោជន៍ទាំងអស់របស់អង់គ្លេសនៅក្នុងតំបន់នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់»។

ប្រភពដដែលនេះក៏បានរំលឹកផងដែរថា «អង់គ្លេសធ្លាប់បានជួបប្រទះរួចមកហើយនូវការអនុវត្តជាក់ស្តែងនៃពាក្យគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនៃសង្គ្រាមរយៈពេល ៤០ ថ្ងៃ»។

ការគំរាមនេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ពី នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោក Andy Burnham ប្រកាសអនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួន វាយប្រហារអ៊ីរ៉ង់ ហើយក៏ចំពេលដែលអាមេរិកបញ្ជូនកម្លាំងយោធាកាន់តែច្រើនទៅមជ្ឈិមបូព៌ា នាំឲ្យមានគិតថា អាមេរិកអាចវាយប្រហារឈុតធំលើអ៊ីរ៉ង់ ជាថ្មី។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ៕

ប្រភព ៖ Anadolu_Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា