ភ្លើងសង្គ្រាមអ៊ីរ៉ង់ ដុតបំផ្លាញលុយ អាមេរិក ជាង ៣៧,៥ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្លើងសង្គ្រាមអ៊ីរ៉ង់ ដុតបំផ្លាញលុយ អាមេរិក ជាង ៣៧,៥ ពាន់លានដុល្លារ

ភ្លើងសង្គ្រាមអ៊ីរ៉ង់ ដុតបំផ្លាញលុយ អាមេរិក ជាង ៣៧,៥ ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានចំណាយលុយយ៉ាងច្រើនលើសលុប ពោលគឺរហូតដល់ ៣៧,៥ ពាន់លានដុល្លារហើយ នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។

តួលេខខាតបង់នេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ទម្លាយឱ្យដឹង នៅពេលរូបលោកប្រឈមមុខនឹងការសួរចម្លើយដោយផ្ទាល់ពីក្រុមសមាជិកសភាជាលើកដំបូង ចាប់តាំងពីការទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាបានបន្ត ដើម្បីស្វែងរកមូលនិធិបន្ទាន់ទ្រទ្រង់ដល់ជម្លោះដែលគ្មានប្រជាប្រិយភាពនេះ ។

លោក Hegseth បានប្រាប់ក្រុមសមាជិកសភានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែកក្កដា ថា ថវិកា ៣៧,៥ ពាន់លានដុល្លារនេះ ក្នុងនោះរួមមានទាំងការចំណាយជាក់លាក់មួយចំនួនក្នុងសង្រ្គាម ព្រមទាំងការរំពឹងទុកលើការចំណាយរហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខ ។

Advertisement

យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាតើមន្ទីរបញ្ចកោណបានគណនាលើការចំណាយយ៉ាងដូចម្ដេចនោះទេ ? ប៉ុន្តែប្រភពមួយធ្លាប់បានប្រាប់រ៉យទ័រ កាលខែ មីនាថា រដ្ឋបាលលោក ត្រាំ វាយតម្លៃថា ៦ថ្ងៃដំបូងនៃសង្រ្គាម សហរដ្ឋអាមេរិកបានចំណាយដល់ទៅ ១១,៣ ពាន់លានដុល្លារ ។

ជុំវិញបញ្ហានេះ លោកប្រធានាធិបតី ត្រាំ កាលពីខែមិថុនា បានស្នើឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជិត ៩០ ពាន់លានដុល្លារថែមទៀត ដែលភាគច្រើននៃកញ្ចប់ថវិកានេះ ត្រូវយកទៅប្រើពាក់ព័ន្ធនឹងសង្រ្គាមជាមួយអ៊ីរ៉ង់ ។

ប៉ុន្តែសំណើនេះ បង្កើតបានជាឈុតឆាកនៃការប្រយុទ្ធមួយផ្សេងទៀតជាមួយសមាជិកសភា ដែលខកចិត្តនឹងសង្គ្រាមដែលគ្មានប្រជាប្រិយភាពមួយនេះ ក៏ដូចជាប្រឈមមុខនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែ វិច្ឆិកា ខាងមុខ ។

សល់ពេល ៦ខែទៀត មុននឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់ គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ទំនងជាត្រូវប្រឈមមុខនឹងឧបសគ្គកាន់តែខ្លាំង ដើម្បីរក្សាការគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា នៅក្នុងសំឡេងភាគច្រើន ។

ពីព្រោះ គណបក្សប្រជាធិបតេយ្យកំពុងកើនប្រជាប្រិយភាពខ្លាំង នៅក្នុងការស្ទង់មតិ ដោយសារតែពួកគេបានទាញភ្ជាប់សង្រ្គាមអ៊ីរ៉ង់ ទៅនឹងបញ្ហាសេដ្ឋកិច្ចប្រជាជនអាមេរិកកំពុងប្រឈម ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា