អ្នករាយការណ៍ពិសេសអ.ស.ប.ចាត់ទុកជំនួបជាមួយសម្ដេចតេជោ បង្ហាញពីការបើកចំហរលើសិទ្ធិមនុស្សនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេសអ.ស.ប.ចាត់ទុកជំនួបជាមួយសម្ដេចតេជោ បង្ហាញពីការបើកចំហរលើសិទ្ធិមនុស្សនៅកម្ពុជា

អ្នករាយការណ៍ពិសេសអ.ស.ប.ចាត់ទុកជំនួបជាមួយសម្ដេចតេជោ បង្ហាញពីការបើកចំហរលើសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធមនុស្ស​នៅកម្ពុបាន​ចាត់ទុកការជួបពិភាក្សាទល់មុខ​ជាមួយ​សម្ដេច តេជោ ហ៊ុន សែន គឺជា​សញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំង​ពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនា​ពាក់ព័ន្ធ​នឹងសិទ្ធិមនុស្ស។ ពីសម្ដេច តេជោ​វិញ​បានបង្ហាញក្តីសង្ឃឹមថា បេសកកម្មលើកដំបូងរបស់អ្នករាយ ការណ៍ពិសេសរបស់​អង្គការ​សហ​ប្រជាជាតិរូបនេះនឹងជួយឱ្យ មានការ យល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជា ធិបតេយ្យនៅ​កម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។

Advertisement

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា​ចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ថូម៉ាស់ អាន់ឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមាន សាមគ្គីភាព។លោក ថូមាស់ អាន់ឌ្រូ បានមកដល់កម្ពុជាកាលពី ថ្ងៃទី២០ កក្កដា សម្រាប់បេសកកម្មលើកដំបូងរយៈពេល ១២ថ្ងៃរបស់ លោកមកកាន់កម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោឱ្យដឹងក្រោយ ជំនួប បញ្ចប់ថា មុននឹងអធិប្បាយអំពីបញ្ហសិទ្ធមនុស្សនៅកម្ពុជា​សម្ដេច តេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មី របស់អ.ស.ប. ជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែង។ ទាក់ទងនឹងសិទ្ធិមនុស្ស សម្ដេចតេជោ​បានបញ្ជាក់​ជូនភ្ញៀវដោយ ដោយផ្តោតទៅលើសិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាព​ផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ ។

សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបើក​ទូលាយ​ឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការ​អនុវត្ត​សិទ្ធិទាំងអស់ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជា​ធរមាន។​សម្ដេចបន្ថែមថាគ្មានប្រទេសណាមួយអាចអនុវត្ត​វិស័យ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់​ប្រទេសសុទ្ធតែមានចំណុចខ្វះខាត ដែលត្រូវបន្តកែ​លម្អជាបន្តបន្ទាប់។

តាមរយៈវត្តមានរបស់លោក ថូម៉ាស អាន់ឌ្រូ ទោះជាការមកកម្ពុជា​ជាលើកដំបូងក្តី ក៏សម្ដេចតេជោបានបង្ហាញនូវក្តីសង្ឃឹមថា បេសកកម្ម​របស់លោកនៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់​អំពីវឌ្ឍនភាព​សិទ្ធិមនុស្ស និងដំណើរការ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​តាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។សម្ដេចក៏សង្ឃឹមផងដែរថា អ្នករាយការណ៍ពិសេសរូបនេះ នឹងបន្ត​កិច្ចសហការយ៉ាងជិតស្និទ្ធ​ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាព​សិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យ​នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ចំណែកលោក ថូម៉ាស អាន់ឌ្រូ បានចាត់ទុកការជួបពិភាក្សាជាមួយ​សម្ដេចតេជោ ហ៊ុន សែន គឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំង​ពីការ​បើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹង​សិទ្ធិមនុស្ស។លោក​បានរំលឹកអំពីការធ្វើជា​អ្នករាយការណ៍ពិសេស​របស់អង្គការសហ​ប្រជាជាតិ មិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកំពូលដូច​នៅកម្ពុជា​នេះទេ។

លោកបានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែល​បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន។

ចំណុចលេចធ្លោមួយដែលបង្ហាញក្នុងជំនួបពិភាក្សា លោក ថូម៉ាស អាន់ឌ្រូ ​បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា លោក​បាន​តាម​ដាន​យកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។លោកនឹងចុះ​ទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន ដើម្បី​​ជួបប្រជា​ពល​រដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការទទួល​ស្គាល់​របស់អ្នករាយការណ៍ពិសេសអំពីសមិទ្ធផលរបស់កម្ពុជា ក្នុង​ការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការទទួលយក អនុសាសន៍ជាច្រើនពីយន្តការសិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជា​ជាតិ។ សម្ដេចក៏បានស្វាគមន៍ ចំពោះបំណងរបស់លោក ថូម៉ាស អាន់ឌ្រូ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹក​កម្ពុជាជាក់​ស្តែង​នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និងផលប៉ះពាល់ដែល​ប្រជាពលរដ្ឋ​កម្ពុជាកំពុងទទួលរង៕


ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា